ថៅកែចិត្តព្រៃផ្សៃ ធ្វើទារុណកម្មលើឈ្នួល​ ត្រូវកម្លាំងនគរបាលបញ្ជូនទៅតុលាការ

0
22906

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនថៅកែស្រីចិត្តកំណាចឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ មកកានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នោព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៨។

ការចាប់ខ្លួននឹងបញ្ជូនខ្លួនថៅកែស្រីរូបនេះមកតុលាការ គឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពីកុមារីរងគ្រោះ ដែលត្រូវបានថៅកែស្រី ធ្វើទារុណកម្មដូចសត្វធាតុ អស់រយៈពេល៤ឆ្នាំ រងកម្មខ្លួនប្រាណ ពេញដោយស្លាកស្នាម ហើយរំដោះក្មេងរងគ្រោះចេញពីផ្ទះខាងលើ។

Facebook Comments
Loading...