រឿងរ៉ាវនៅខេត្តបាត់ដំបង៖ សមត្ថកិច្ចណាខ្លះស៊ីលុយទឹកភ្លៀងរបស់អាប៉ាល់?

0
28519

នៅខេត្តបាត់ដំបងនេះល្បីល្បាញណាស់អារឿងល្បែងស៊ីសរាប់តាំងពីជល់មាន់ បៀរអា ប៉ោងរហូតដល់ទឹកភ្លៀង។ពេលនេះល្បែងទឹកភ្លៀងកំពុងមានសភាពក្តៅគគុកខ្លាំងណាស់ហើយកំពុងក្លាយទៅជាចាប់អារម្មណ៍អស់មនុស្សផងទាំងពួងដែលរស់នៅក្នុងទីរួមខេត្តបាត់ដំបង។

នៅពេលដែលប្រជាជនទូទៅកំពុងកើតក្តីក្តៅក្រហាយ វាបែរជាអស់លោកសមត្ថកិច្ចស្ងាត់ ឲ្យជ្រាបដូចចោរលួចសេះទៅវិញ។ សម្ងំអីចឹងបែបត្រជាក់មេជើងស្រួលណាស់ ។ ប៉ះចំខែ ភ្លៀងទៀតផងនោះ និយាយអីមិនត្រជាក់??

លោកចៅហ្វាយខេត្តបាត់ដំបងទើបឡើងថ្មី លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏ទើបឡើងថ្មី លោកស្នងការនគរបាលខេត្តក៏ទើប ឡើងថ្មី ឃើញថាថ្មីទាំងអស់ ប៉ុន្តែពូកែសម្ងំណាស់។ សម្ងំឲ្យស្ងាត់ច្រៀបតែម្រង។ល្បែងទឹក ភ្លៀងបើកនៅក្បែរច្រមុះបែរជាអត់ដឹង។ប្រជាជនបានចោទប្រកាន់ថា ថ្វើដល់ទៅថ្នាក់ៗនេះ ហើយរឿងអីថាមិនដឹងគ្រាន់តែគាត់មិនបង្រ្កាប។ហេតុអីមិនបង្រ្កាប?អ្នកខ្លះគាត់ថាទុកសាក ល្បងមើលថាតើសម្តេចប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបងដឹងឬអត់?ហើយបើដឹងតើ សម្តេចប្រធានក្រុមការងារហ៊ានធ្វើអីពួកគាត់? អ្នកខ្លះទៀតនិយាយថា ពួកគាត់ទុកហែក សន្លឹកឆ្នោតនៅខេត្តបាត់ដំបងចោល ព្រោះការបោះឆ្នោតជិតមកដល់ហើយ អ្នកណាចាញ់ អ្នកណាឈ្នះមិនសំខាន់ទេសំខាន់អញប្រមូលលុយចូលហោប៉ៅសិន។ប៉ុន្តែក៏មានអ្នកមាត់ដាចខ្លះនិយាយឥតសំចៃមាត់ថា ពួកគាត់ប្រមូលទុករួចរាល់អស់តាំងពីចុងខែមេសានិងដើ មខែឧសផាមកម្ល៉េះ មិនមែនគាត់ល្ងង់ទេ។ តែក៏មានអ្នកខ្លះទៀត និយាយថាកុំចោទពួកគាត់ ទាំងទទឹងទឹសបែបនេះ តាមពិតពួកគាត់ប្រហែលជាមិនដឹងមែន។តែបើមិនដឹងហេតុអី ក៏ ក្រុមការងារចុះជួយស្រុកបាត់ដំបង និងចុះជួយខេត្តបាត់ដំបងមិនជួយប្រាប់ពួកគាត់ផង។ ហេស…ហេ…ដើម្បីកុំឲ្យសង្សយ័ច្រើនយើងសុំប្រាប់ទៅលោកចៅហ្វាយខេត្ត លោកមេប៉េ អឹមខេត្ត លោកមេប៉ូលីសខេត្ត ឲ្យជ្រាបលើជ្រាប តែម្រ៉ងទៅថា ៖ អាប៉ាល់មេទឹកភ្លៀងធំប្រ ចាំខេត្តបាត់ដំបងកំពុងបើកលេងគគ្រឹកគគ្រេងសំបើមណាស់នៅខាងក្រោយ វត្តអូរដូនប៉ុក សង្កាត់អូរចារ ទីរួមស្រុកបាត់ដំបង ខេត្តបាត់ដំបងតែម្តង ។បើប៉ុណ្ណឹងហើយមិនជ្រាបទៀតហើយមិនព្រមចាត់វិធានការចុះទៅបិទទៀត សូមប្រជាជនដែលរស់នៅទីនោះឈប់រអ៊ូរ រ ទាំ ហើយនាំគ្នារាយការណ៍ចូល ផេកហ្វេសប៊ុកសម្តេចតេជោតែម្តងទៅឆាប់ចប់រឿង៕

Facebook Comments
Loading...