បរទេ ៖ សភាអាមេរិកបានកោះហៅ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្តាញសង្គមធំៗដូចជា Meta, X, TikTok, Snap និង Discord ដើម្បីមកបំភ្លឺរឿងក្តីមួយចំនួន ដែលបណ្តាញសង្គមទាំងនោះបានធ្វេសប្រហែលក្នុងការការពារ ជាពិសេសពាក់ព័ន្ធនឹងការរំលោភសិទ្ធិកុមារ និងការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមរយៈ Platform ទាំងនោះ ខណៈនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ហាក់ស្ទឹកមុខ និងត្រូវមាត់ច្រើនជាងគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។
សមាជិកសភាអាមេរិក លោក Sen. Thom Tillis, R-N.C បានសម្តែងការខកចិត្តចំពោះនាយកប្រតិបត្តិនាយកប្រតិបត្តិ Meta លោក Mark Zuckerberg, នាយកប្រតិបត្តិ TikTok លោក Shou Zi Chew, នាយកប្រតិបត្តិ X លោកស្រី Linda Yaccarino និងអ្នកដឹកនាំក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមកំពូលៗផ្សេងទៀត ដោយសង្កត់ធ្ងន់ថា «យើងអាចធ្វើច្បាប់ ដើម្បីឲ្យអ្នកចាកចេញពីអាជីវម្មនេះបាន បើពួកយើងចង់ធ្វើ…»។