ថតស្ប៉តម្ដងៗមិនក្រោម១០ម៉ឺនដុល្លារ ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ចុះប្រូម៉ូដផ្លែមៀនប៉ៃលិនជូនពលរដ្ឋមិនគិតប្រាក់មួយដុល្លារ

0
84

ភ្នំពេញ ៖ ប្រិយមិត្តដែលតាមដានព័ត៌មានសិល្បៈប្រហែលជាបានដឹងហើយថា តម្លៃខ្លួននៃការថតស្ប៉តម្ដងរបស់ កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត គឺពិតជាថ្លៃខ្លាំងណាស់។ ការថតស្ពតរបស់កំពូលរាតាចម្រៀងទាំងពីរ គឺមួយស្ប៉តៗតម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះឡើយ ប៉ុន្តែថ្មីៗនេះកំពូលតារាចម្រៀងទាំងពីរបែរជាចុះទៅថតផ្សព្វផ្សាយផ្លែមៀនតាង៉ែន ជូនបងប្អូនប្រជាកសិករខ្មែរយើងនៅឯខេត្តបាត់ដំបង ដោយមិនគិតប្រាក់សូម្បីមួយដុល្លារនោះឡើយ។

កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានធ្វើដំណើរជាច្រើនរយគីឡូ អមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាពាណិជ្ជករល្បីឈ្មោះរះគ្រប់រដូវ ដែលបានចុះទៅប្រមូលទិញផ្លែមៀនតាង៉ែន របស់បងប្អូនប្រជាកសិករខ្មែរនៅឯខេត្តបាត់ដំបង ស្របពេលដែលមៀនតាង៉ែនប្រជាកសិរកកំពុងតែទុំជោរជ្រុះមិនមានឈ្មួញចុះមកជួយទិញ។

ការចុះប្រមូលទិញរបស់អ្នកឧកញ៉ា និងរួមជាមួយកំពូលតារាចម្រៀងល្បីៗ បានធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តជាខ្លាំង ខណៈដែលពួកគាត់កំពុងដង្ហៅរកឈ្មួញចុះមកទិញកសិផលរបស់គាត់ដូចសព្វមួយដង។ក្នុងទឹកមុខសប្បាយរីករាយ អាម្មរណ៍ចាក់ដោតមិនខ្លាចនឿយហត់លោក  ព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត បានសម្ដែងការសប្បាយ ព្រមទាំងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទៀតផង។ លោកថា សូមឲ្យប្រជាពលរដ្ឋដែលបានដាំផ្លែមៀនក្រអូបក៏ដូចជាតាង៉ែនកុំអស់សង្ឃឹម ប្រមុខរដ្ឋាភិបាលក៏ដូចជាសប្បុរសជនមួយចំនួនធំបានយកចិត្តទុកដាក់ចំពោះបងប្អូន មិនឲ្យបងប្អូននៅឯកការឡើយ។

លោកបន្តថា “ជាក់ស្ដែងដូចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយមើលឃើញពីទុក្ខ លំបាករបស់បងប្អូនប្រជាកសិករ គ្មានទីផ្សារលោកបានចុះផ្ទាល់ ដើម្បីប្រមូលទិញពីបងប្អូនរហូតដល់ទៅ ១០០០តោន ហើយយកទៅលក់ក្នុងតម្លៃជូនប្រជាពលរដ្ឋក្នុងខេត្តផ្សេងទៀត១គីឡូត្រឹមតែ១៩០០រៀលប៉ុណ្ណោះ”។

ជាមួយគ្នានេះ កាលពីថ្ងៃទី៦ ម្សិលមិញ អ្នកឧកញ៉ាម្ចាស់បុរី ឡេង ណាវ៉ាត្រា បានអញ្ជើញចុះសម្របសម្រួលបែងចែកផ្លែមៀនរាប់រយតោនទាំងកណ្តាលភ្លៀងទៅតាមបណ្តាលខេត្តក្រុងមួយចំនួនដូចជា ខេត្តកំពង់ស្ពឺ តាកែវ កំពត ក្រុងកំពង់សោម ខណៈខេត្តកំពង់ស្ពឺ កំពត អ្នកឧកញ៉ាក៏បានអញ្ជើញទៅលក់ដោយផ្ទាល់ដៃជូនបងប្អូនប្រជាពលរដ្ឋដោយស្នាមញញឺមភក្តីភាពជាជាតិខ្មែរតែមួយទាំងយប់អាទ្រាធ។

លើសពីនេះទៅទៀត អ្នកឧកញ៉ាវ័យក្មេងចិត្តក្លាហានចេញមុខជួយប្រជាពលរដ្ឋគ្រប់ស្ថានភាពកាលៈទេសៈ បាននឹងអញ្ជើញទៅចុះលក់ផ្លែមៀនផ្ទាល់នៅក្រុងកំពង់សោមនៅថ្ងៃនេះបន្តទៀត ដើម្បីឲ្យបងប្អុនអ្នកកំពង់សោមបានភ្លក់រសជាតិផ្លែឈើខ្មែរយើង។

បន្ថែមលើនេះ ការទិញមកលក់ខាតដើម ខាតកម្លាំងពលកម្ម ខាតថ្លៃដឹកជញ្ជូននេះ គឺក្នុងន័យមួយជួយសម្រួលទុក្ខលំបាកបងប្អូន ហើយម្យ៉ាងចង់ឲ្យពុកម៉ែបងប្អូនអ្នកខេត្តផ្សេងៗ បានភ្លក់រសជាតិផ្លែមៀនតាង៉ែនឲ្យបានច្រើនផងដែរ។

សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចំការ និងបែងចែកផ្ទាល់របស់អ្នកឧកញ៉ានៅពេលនេះ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៣ កញ្ញានេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារ នៅខេត្តបាត់ដំបង៕

Facebook Comments
Loading...