យុវជន៣នាក់រាប់អានមិត្តភ័ក្តដំបូង បបួលគ្នាទៅកាច់កម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

0
63

ភ្នំពេញ ៖ យុវជនម្នាក់រាប់អានមិត្តភ័ក្តដំបូងបបួលគ្នា កាច់កម៉ូតូ រួចជិះរត់គេចពីចំណុចផ្លូវ២៧១ ម្តុំពេទ្យរុស្សី និងបន្តជិះគេចខ្លួនពេញទីក្រុងភ្នំពេញ ដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោង២កន្លះរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដោយទីតាំងឃាត់ខ្លួនជនសង្ស័យ ស្ថិតនៅក្បែរផ្លូវបំបែក៣១០ កែងវិថីព្រះមុន្នីវង្ស ក្បែរផ្លូវបំបែក៣១០។

នៅក្នុងហេតុការខាងលើនេះ សមត្ថកិច្ចបានតាមរយៈវិទ្យុទាក់ទង ដើម្បីសហការគ្នា ដេញតាមឃាត់ខ្លួនជនសង្ស័យ ដែលបានលួចកាច់ក៏ម៉ូតូ ព្រមទាំងធ្វើសកម្មភាពរត់គេច តែមិនបានសម្រេច ត្រូវអស់ល័ក្ខ ត្រង់ចំណុចវិថីព្រះមុន្នីវង្ស ក្បែរផ្លូវបំបែក៣១០ ម៉ូតូដែលជនសង្ស័យបានលួច គឺម៉ាក ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-4714។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានអោយដឹងថា ខ្លួនដាច់លុយពេក ទើបធ្វើសកម្មភាពលួចម៉ូតូគេ ប៉ុន្តែខ្លួនមិនបានលួចទេ គឺមិត្តភ័ក្តចំនួន២នាក់ ដែលទើបរាប់អានបានប៉ុន្មាននាទីជាអ្នកបបួល។ ខណៈលួចបានទើបអោយជនសង្ស័យជិះរត់គេច ទើបត្រូវសមត្ថកិច្ចតាមស្ទាក់ចាប់បាន នៅទីតាំងខាងលើតែម្តង។បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទៅកាន់ប៉ុស្តិ៍បឹងទំពុន ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកជនសង្ស័យ២នាក់ទៀតមកចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

Facebook Comments
Loading...