ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ ធ្វើឲ្យដើមឈើដ៏ធំមួយដើមបានបាក់មែកសង្កត់លើរថយន្តចំនួន០២គ្រឿងរងការខូចខាតនៅស្ថានទូតបារាំង

0
2814

ភ្នំពេញ ៖ ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ ធ្វើឲ្យដើមឈើដ៏ធំមួយដើមបានបាក់មែកសង្កត់លើរថយន្តចំនួន០២គ្រឿងបានរងការខូចខាត ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី ០៦ខែសីហាឆ្នាំ ២០២០ នៅចំណុចក្នុងស្ថានទូតបារាំងទល់មុចអាគារបេះដូងកាល់ម៉ែតផ្លូវលេខ៨០កែមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុនោះបានឲ្យដឹងថានៅវេលាកើតហេតុគេឃើញរថយន្តចំនួន ០២គ្រឿងដែលរងការខូចខាតដោយសារតែមេឈើដ៏ធំមួយដើមបាក់ចេញពីក្នុងស្ថានទូតបារាំងធ្លាក់ចំសង្កត់លើនោះមានរថយន្តម៉ាកហាយឡែនឌ័រពណ៌ប្រផេះនិងរថយន្ត

Gx470 ពណ៌ស ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាដែលរថយន្តហាយឡែនឌ័របើកពីលិចមកកើតតាមផ្លូវលេខ៨០ចំណែករថយន្ត Gx470 បើកពីកើតទៅលិចឆ្លងកាត់ភ្លើងស្តប់ដែលកំពុងតែលោតខៀវគាប់ជួនពេលនោះស្រាប់តែ ស្រាប់តែមេឃឈើដែលគេដឹងថាជាដើមគ្រាប់បែកឬក៏គេហៅថាដើមគីនីនដ៏ធំនៅក្នងបរិវេណស្ថានទូតបារាំងបានបាក់ចេញពីរបងដ៏ខ្ពស់របស់ស្ថានទូតបណ្តាលឲ្យសង្កត់លើរថយន្តទាំងពីរគ្រឿងនោះរងការខូចខាតនិងបង្កជាការកកស្ទះនៅចំណុចផ្លូវនោះផងដែរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងទៀតថាអ្នកដែលរួមដំណើររួមទាំងអ្នកបើកបរនៅក្នុងរថយន្តទាំង ០២គ្រឿងនោះមិនត្រូវបានរងរបួសនោះទេប៉ុន្តែរថយន្តត្រូវរងការខូចខាតដោយសារតែមែកឈើនោះបានធ្លាក់សង្កត់ពីលើ។បន្ទាប់ពីកើតហេតុភ្លាមភ្លាមអាជ្ញាធរមូលដ្ឋានជាពិសេសលោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានចាត់ចែងកម្លាំងចុះមកដល់កន្លែងកើតហេតុភ្លាមៗដើម្បីជួយសម្រួលចរាចរណ៍ក៏ដូចជាចាត់ចែងផ្នែកជំនាញដើម្បីអាកាត់មែកឈើទាំងនោះដើម្បីសម្រួលចរាចរឡើងវិញផងដែរ។

ពាក់ព័ន្ធនឹងការបាក់មែកឈើរលំសង្កត់រថយន្តចំនួន០២គ្រឿងបណ្ដាលឲ្យរងការខូចខាតនោះដែរគេពុំដឹងថារថយន្តទាំង ០២គ្រឿងត្រូវបានមានសំណងពីស្ថានទូតឬយ៉ាងណានោះទេប៉ុន្តែជាទូទៅឲ្យតែមានដើមឈើបាក់លើសង្កត់រថយន្តឬក៏ខូចខាតរបស់របរឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះគេមិនដែលឃើញអាជ្ញាធរឬអ្នកណាចេញមុខដោះស្រាយនោះទេបានត្រឹមតែម្ចាស់ដែលេងគ្រោះយកយានយន្តឬក៏អ្នកបួសទៅធ្វើដោយខ្លួនរហូតមក៕

Facebook Comments
Loading...