មនុស្ស៤នាក់រងរបួសបណ្តាលមកពីរថយន្តម៉ាក PRUIS បើកបុករ៉ឺម៉កម៉ូតូពីក្រោយ

0
1036

ភ្នំពេញ ៖ រថយន្តម៉ាក PRUIS បើកបុករ៉ឺម៉កម៉ូតូពីក្រោយ បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ និងស្រាល កាលពីវេលាម៉ោង០១ និង៣០នាទី នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខរោងចក្រថៃ ហុងគៀត លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចារចរណ៍បណ្តាលឲ្យមនុស្សរងរបួស៤នាក់នេះ រវាងរថយន្តម៉ាក PRUIS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-0145 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ សំ រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិតាជេស ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។

ចំណែករ៉ឺម៉កម៉ូតូរងគ្រោះម៉ាក SIRUIS ពណ៌ ខ្មៅ អត់ស្លាកលេខ ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ ស្លេះ ម៉ាន ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) រួមដំណើរដោយ៖ ទី១ឈ្មោះ ប៉ោ ស៊ី ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិ……ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសស្រាល)។ ទី២ឈ្មោះ អ៊ី សះ ភេទស្រី អាយុ ២៦ឆ្នាំ ស្នាក់នៅឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសស្រាល)។ ទី៣ឈ្មោះ សា រោះ ភេទស្រី អាយុ ៣៥ឆ្នាំ ស្នាក់នៅ ខេត្តកោះកុង ( របួសធ្ងន់ )

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក PRUIS ពណ៌ស ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុបានបុករ៉ឺម៉កម៉ូតូរងគ្រោះពីក្រោយម៉ាក SIRUIS ពណ៌ខ្មៅ ដែលបើកស្របទិគ្នា បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៤នាក់តែម្តង។ ក្នុងករណីនេះបណ្តាលអោយ របួសមនុស្សធ្ងន់០២នាក់ ស្រាល០២នាក់ ខូចខាតរថយន្តធ្ងន់០១គ្រឿង រ៉ឺម៉កម៉ូតូធ្ងន់០១គ្រឿង ហើយក្នុងករណីនេះដែរប៉ូលិសខណ្ឌព្រែកព្នៅ បានប្រគល់ជូនជំនាញការិយាល័យចរាច​រណ៍ផ្លូវគោករាជធានីភ្នំពេញបន្តនីតិវិធី៕

Facebook Comments
Loading...