Home ព័ត៌មានក្នុងប្រទេស

ព័ត៌មានក្នុងប្រទេស

Block title

ចិនថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងពលរដ្ឋរបស់ចិនទាក់ទិននឹងកម្មវិធីអភិវឌ្ឍន៍យន្តហោះរបស់អ៊ីរ៉ង់

បរទេស ៖ ប្រទេសចិនបានលើកឡើងនៅថ្ងៃទី២៦ ខែកញ្ញានេះថា ខ្លួនថ្កោលទោសចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុន និងពលរដ្ឋរបស់ចិន ដែលក្រសួងរតនាគារអាមេរិកបាននិយាយថា មានជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍យន្តហោះដ្រូន និងយន្តហោះយោធារបស់អ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានប្រាប់ទូរទស្សន៍រដ្ឋ CCTV ថា ចិនប្រឆាំងយ៉ាងដាច់អហង្ការ ការដែលសហរដ្ឋអាមេរិកដាក់បញ្ចូលសហគ្រាស និងបុគ្គលមួយចំនួនរបស់ចិនទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយចោទប្រកាន់ថា មានជាប់ទាក់ទិននឹងការអភិវឌ្ឍន៍យន្តហោះដ្រូន និងយន្តហោះយោធារបស់ប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ភាគីអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់ដែលគ្មានហេតុផលរបស់ខ្លួន ចំពោះសហគ្រាស និងបុគ្គលចិន។ ចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ប្រភព៖...

មុខរបរចិញ្ចឹមបង្កងកំពុងមានទីផ្សារខ្ពស់ និងអាចទទួលបានផលពី ៣-៤តោនក្នុងមួយឆ្នាំ

មុខរបរចិញ្ចឹមបង្កង ជាអាជីពមួយដែលមានគេចាប់យកច្រើន ជាពិសេសបង្កងនៅខេត្តតាកែវ ដែលគេតែងតែល្បីថាជាបង្កងមានរសជាតិឆ្ងាញ់  និងមានប្រជាប្រិយភាពខ្លាំង។ ក្នុងនោះ ក៏មានកសិករគំរូម្នាក់បានចែករំលែកពីបច្ចេកទេសចិញ្ចឹម និងភ្ញាស់ពូជបង្កង ដែលមានទិន្នផលខ្ពស់អាចប្រមូលផលបាន ៣-៤តោនក្នុងឆ្នាំ។ លោកបន្តថា ទីផ្សាររបស់បង្កងគឺល្អ ដោយអាចលក់បង្កងសាច់ និងបែងចែកទៅតាមចំណាត់ថ្នាក់ ដោយបង្កងចំណាត់ថ្នាក់លេខ១ លក់ក្នុងតម្លៃ ២០ដុល្លារក្នុងមួយគីឡូក្រាម និងបង្កងលេខ២ លក់ក្នុងតម្លៃ១៥ ដុល្លារក្នុងមួយគីឡូក្រាម ហើយអតិថិជនភាគច្រើនជាអ្នកនៅរាជធានីភ្នំពេញ ចំណែកទីផ្សារកូនបង្កងពូជវិញ បានលក់ជូនទៅគ្រប់បណ្តារាជធានី-ខេត្តក្រុង ក្នុងតម្លៃចន្លោះពី ២៥០-៣០០រៀល...

ទឹកប្រទាលកន្ទុយក្រពើល្អសម្រាប់សុខភាព អាចញ៉ាំបានទាំងចាស់ ទាំងក្មេង និងអ្នកមានជំងឺទឹកនោមផ្អែម ស្ត្រីមានផ្ទៃពោះ ក៏អាចទទួលទានបានដែរ

ប្រទាលកន្ទុយក្រពើ ជាប្រភេទប្រទាលមួយប្រភេទដែលមានសារប្រយោជន៍ច្រើនសម្រាប់សុខភាព ជាពិសេសអាចច្នៃធ្វើជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ថែមទៀតផង។ ក្នុងនោះក៏មានអាជីវកម្មថ្មីមួយចាប់ផ្ដើមផលិតទឹកប្រទាលកន្ទុយក្រពើដែលជាផលិតផលធម្មជាតិ ផលិតពីប្រទាលស្រស់ៗ និងជួយសល់ជីវភាពសហគមន៍ តាមរយៈការទទួលទិញពីអ្នកដាំនៅក្នុងតំបន់។ កញ្ញាបន្តថា អាជីវកម្មនេះផ្ដោតលើតែផលិតផលទឹកប្រទាលកន្ទុយក្រពើមួយមុខប៉ុណ្ណោះ ដែលផលិតដោយខ្លួនឯង ផលិតពីប្រទាលកន្ទុយក្រពើស្រស់ៗ ធម្មជាតិមួយរយភាគរយ ប្រើស្ករក្រាមដែលមិនប៉ះពាល់សុខភាព អាចញ៉ាំបានទាំងចាស់ ទាំងក្មេង ដែលអ្នកមានជំងឺទឹកនោមផ្អែម និងស្ត្រីមានផ្ទៃពោះ ក៏អាចទទួលទានបានដែរ។ ចំពោះតម្លៃវិញ ទឹកប្រទាលកន្ទុយក្រពើសុខភាពមានតម្លៃពី ២៥០០-៣០០០រៀលក្នុងមួយដប ហើយអតិថិជនភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ដែលនិយមគិតគូរពីសុខភាព និងផ្ដោតលើគុណភាពផលិតក្នុងស្រុកផងដែរ។ សម្រាប់វត្ថុធាតុដើមវិញ ប្រទាលកន្ទុយក្រពើ...

ជម្លោះឥណ្ឌា និងកាណាដា អាចក្លាយទៅជាបញ្ហាភូមិសាស្ត្រនយោ​បាយថ្មីមួយទៀត ក្នងនាមជាមហាអំណាចដ៏សំខាន់ទាំង២របស់ពិភពលោក

បរទេស ៖ ឥណ្ឌា ជាមហាយក្សសេដ្ឋកិច្ចថ្មីទាំងក្នុងកម្រិតតំបន់ ក៏ដូចជាពិភពលោក និងកំពុងសន្ទុះយ៉ាងខ្លាំងធៀបទាំងជាមួយនឹងអាមេរិក និងចិនផងដែរ ខណៈដែលកាលពីពេលកន្លងទៅថ្មីៗនេះ ឥណ្ឌា និងកាណាដា បានធ្លាក់ចូលក្នុងវិបត្តិការទូតដែលមិនធ្លាប់មានពីមុនមក និងអាចមានផលវិបាកទាំងផ្នែកនយោបាយ ឬអាចក្លាយទៅជាបញ្ហាភូមិសាស្ត្រនយោបាយថ្មីមួយទៀតក្នងនាមជាមហាអំណាចដ៏សំខាន់ទាំង២របស់ពិភពលោក។ មួយរយៈចុងក្រោយនេះថ្វីត្បិតតែឥណ្ឌាមិនសូវរងផលប៉ះពាល់ដោយសារភូមិសាស្ត្រនយោបាយរវាងអាមេរិក-ចិន ឬរុស្ស៊ី និងអ៊ុយក្រែនក្តី ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញថាឥណ្ឌាហាក់ដូចជាកំពុងធ្លាក់ចូលក្នុងបញ្ហាភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួនមួយជាមួយនឹងមហាអំណាចសេដ្ឋកិច្ចកាណាដា។ ភាពតានតឹងរវាងប្រទេសកាណាដា និងឥណ្ឌា បានឈានដល់កម្រិតថ្មីជាមួយដូចជាការបណ្តេញចេញមន្ត្រីការទូតរវាងគ្នា ជាពិសេសការចោទប្រកាន់ចុងក្រោយមួយដោយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ពីការចូលរួមរបស់រដ្ឋាភិបាលឥណ្ឌាក្នុងផែនការសម្លាប់សកម្មជន ជនជាតិ Sikh...

អាជ្ញាធរជាតិអប្សរា៖ មិនបានហាមឃាត់ចំពោះការថតរូបភាព ឬវីដេអូ ជាលក្ខណៈផ្ទាល់ខ្លួន ដើម្បីផ្សព្វផ្សាយនោះទេ

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ជាគោលការណ៍ អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៏ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជានោះទេ។ ដោយឡែកក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឲ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ មរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិក ភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ចំពោះគោល បំណងមួយចំនួន ដូចមានបញ្ជាក់ជូនខាង ក្រោម...