Block title

សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានប្រមូលផ្ដុំគ្នាដើម្បីសម្តែងមតិ និងដាក់ញ្ញត្តិទៅស្ថានទូតវៀតណាម ទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម

ភ្នំពេញ ៖ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ ដឹកនាំដោយ សឺន ជុំជួន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានប្រមូលផ្ដុំធ្វើនៅក្នុងវត្តសាមគ្គីរង្ស៊ី ក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសម្តែងមតិ និងដាក់ញ្ញត្តិទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំ។ ការប្រមូលផ្តុំនេះ ក្នុងគោលបំណងដាក់បញ្ញត្តិទៅស្ថានទូតវៀតណាម តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ។...

ឥណ្ឌា​​រៀបចំ​ការ​ប្រកួត​ជ្រើស​រើស​ជើងឯកគុន​ល្បុក្កតោ​លើក​ទី១ជោគ​ជ័យនិងមានស្ថាប័ន​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​​ជា​ច្រើន​​​ចូល​រួម​ផ្សព្វផ្សា​យ

​គុនល្បុក្កតោ ជា​កីឡា​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​មេដាយ​ជា​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយគុនល្បុក្កតោ​ ក៍ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី (OCA) ផងនោះ ថ្មីៗនេះសហព័ន្ធ​គុន​ល្បុក្កតោ​ឥណ្ឌា​បាន​រៀបចំ​ការ​ប្រកួត​ជ្រើស​រើស​ជើងឯកគុន​ល្បុក្កតោ​លើក​ទី១ (1st Kun Bokator Federation Cup 2024) ទទួល​បាន​​ជោគជ័យ​ ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​មួយ​ទៀត​នោះ ស្ថាប័ន​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជា​ច្រើន​​បាន​ចូល​រួម​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រកួត​នេះ​ដែរ។ តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​គុន​ល្បុក្កតោ​ឥណ្ឌា​​ថា ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​គុន​ល្បុក្កតោ​លើក​ទី​១​នេះ​មាន​កីឡាករ​ កីឡាការិនី​ប្រមាណ​២០០​នាក់​បាន​ចូល​រួម​ប្រកួត ក្នុងនោះមាន​វិញ្ញាសាកម្រិតកុមារ វិញ្ញាសា​​យុវជន វិញ្ញាសា​កម្រិត​មនុស្ស​​ធំ​ទាំង​​​បុរស...

នៅពុំទាន់មានអ្នកស្លាប់ ឬរងរបួសត្រូវបានរាយការណ៍ទេ ដោយសាគ្រោះរញ្ជួយដីកម្រិតធ្ងន់ជាបន្តបន្ទាប់វាយប្រហារកោះតៃវ៉ាន់

បរទេស ៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ និងស្រាលជាច្រើនលើក បានវាយប្រហារកោះតៃវ៉ាន់ចាប់តាំងពីយប់ថ្ងៃចន្ទ រហូតដល់ថ្ងៃអង្គារនេះ ធ្វើឱ្យរដ្ឋាភិបាលនឹកឃើញដល់ហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារកោះនេះ កាលពីជាងពីរសប្តាហ៍មុន តែនៅពុំទាន់មានអ្នកស្លាប់ ឬរងរបួសត្រូវបានរាយការណ៍ទេ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានបញ្ជាក់ថា គ្រោះរញ្ជួយដីដំបូងមានកម្រិត ៦.១រ៉ិកទ័រ បានវាយប្រហារកោះតៃវ៉ាន់នៅម៉ោងប្រហែល ២និង៣០នាទីព្រឹកឈានចូលថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ហើយប៉ុន្មាននាទីក្រោយមក គ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រមួយទៀតបានកើតឡើង។ អាជ្ញាធរតៃវ៉ាន់បានរាយការណ៍ថា គិតមកទល់ពេលនេះ នៅពុំទាន់មានអ្នកស្លាប់ ឬរងរបួសត្រូវបានរាយការណ៍ទេ។ ហើយនៅម៉ោងប្រហែល ៨ព្រឹកថ្ងៃអង្គារដដែល...

ពលរដ្ឋប្រុសស្រី៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ត្រូវនគរបាល ស្រុកម៉ាឡៃ ឆ្មក់ស្ទាក់ ឃាត់បានយកមកអប់រំអោយត្រឡប់ទៅផ្ទះវិញ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ កាលពីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ ឆ្មក់ឃាត់ទប់ស្កាត់ ពលរដ្ឋខ្មែរត្រៀមឆ្លងដែន ខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ។ សមត្ថកិច្ចបានឃាត់ពលរដ្ឋ ប្រុស-ស្រី ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។ ប្រតិបត្តិការពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ...

ចាប់ពីថ្ងៃ១៩ ដល់២១ខែមេសា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី...