No posts to display

Block title

រដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋដែលមានក្បាលដី ជាប់ទៅនិងអនុក្រឹត្យលេខ២៣៧ ក្នុងបឹងតាមោគ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន ដែលត្រូវដោះស្រាយគោលនយោបាយដោយមិនមានការបង្ខិតបង្ខំ ជាមួយប្រជាពលរដ្ឋដែលមានក្បាលដី អាស្រាយផលពីដើមមក និងប្រជាពលរដ្ឋដែលទិញតពីរ បីម្ចាស់មក ដែលជាប់ទៅនិងអនុក្រឹត្យលេខ២៣៧ នៃបឹងតាមោគក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោកឆើម សេរីវឌ្ឍន៍ អភិបាលរងខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនាពេលនេះ អាជ្ញាធរជាអ្នកបម្រើប្រជាពលរដ្ឋ ហើយនៅជាអាជ្ញាកណ្តាល ដូចនេះអាជ្ញាធរគ្រាន់តែបង្ហាញផ្លូវឲ្យភាគីទាំងសងខាងមកពិភាក្សា និងរកដំណោះស្រាយដោយមិនមានការបង្ខិតបង្ខំ...

លោក សុខ សម្បត្តិ ដឹកនាំមន្រ្តី ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ផៃ ណារ៉េត ត្រូវជាភរិយា លោក ឈួន...

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដឹកនាំគណៈអភិបាល មន្រ្តីរាជការ និងកម្លាំងប្រជាការពារខណ្ឌបឹងកេងកង ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ផៃ ណារ៉េត ត្រូវជាភរិយា លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង ដែលបានទទួលមរណៈភាពកាលពីថ្ងៃចន្ទ ទី២០ ខែមីនា...

លោកសុខ សម្បត្តិ ! យើងជិះទូកជាមួយគ្នា ដូចនេះក្រុមការងារ​ទាំងអស់ត្រូវខិតខំ​ធ្វើឲ្យបានល្អ និងធ្វើឲ្យដូចភ្លៀងរលឹម

ភ្នំពេញ ៖ យើងជិះទូកជាមួយគ្នា ដូចនេះក្រុមការងារ​ទាំងអស់ត្រូវខិតខំ​ធ្វើឲ្យបានល្អ ធ្វើឲ្យដូចភ្លៀងរលឹម ដោយបន្ត​សហការ និង​សាមគ្គី​ភាព​ផ្ទៃក្នុង ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ផ្សេងៗ ជាពិសេស​សក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានច្បាស់ នោះយើងនិងទទួលបានសម្លេងគាំទ្រយ៉ាងច្រើន ក្នុងការបោះឆ្នោតសកលនាថ្ងៃទី២៣កក្កដា ខាងមុខនេះ។ ប្រទេសកម្ពុជា គឺជាផ្ទះរបស់យើងទាំងអស់គ្នា ហើយយើងគ្រប់គ្នាមាន​កាតព្វ​កិច្ច​ចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍ឲ្យបានល្អប្រសើរឡើង មិនត្រូវឲ្យជនណា​ម្នាក់​ឫក្រុម​មួយក្តាប់តូចធ្វើបដិវត្តន៍ពណ៍ ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកើតឡើង​ពីការបោះ​ឆ្នោត​ស្រប​ច្បាប់នោះទេ។ លោកបញ្ជាក់ថា យើងកុំសន្តិភាពជាមួយពួកនេះពេក ហើយនៅមូលដ្ឋានរបស់យើងមិនត្រូវទុកចន្លោះឲ្យពួកប្រឆាំងទាំអនេះធំពេកនោះទេ។ ក្នុងនាមយើងជាមន្ត្រីបក្សរបស់គណៈបក្សប្រជាជនកម្ពុជា ត្រូវបកស្រាយឲ្យបាន​ច្បា​ស់​ប្រាប់ដល់ប្រជាពលរដ្ឋនៅសភាពការបច្ចប្បន្នដែលរដ្ឋាភិបាលបានទប់ស្កាត់ និងបង្ក្រាប​បដិវត្តន៍ពណ៍កន្លងមក ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ...

បាតុភូតធម្មជាតិព្រះអាទិត្យរៈចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ឬបាតុភូត EQUINOX

បាតុភូតព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្តកម្ពុជា  (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៧:០០នាទីព្រឹក និងខែកញ្ញា។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែល បុព្វបុរសខ្មែរយើងបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាង ផែនដី និងព្រះអាទិត្យ យ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។ សូម សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ   អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ...

លោក​ ឃួង ស្រេង ! យើងទាំងអសគ្នាបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់

ភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការ​គណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានផ្ញើសារដល់សមាជិក​ថ្មីគណ​បក្សប្រជាជនកម្ពុជា រួមគ្នារក្សាសុខសន្តិភាព ឱ្យបានគង់វង់ និងសូមឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ ស្មើនឹងមួយសន្លឹកឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។ ការលើកឡើងបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើង ខណៈលោកអញ្ជើញជាអធិបតី...