Block title

ឆេះរោងចក្រផលិតកូនហ្គោលនៅតៃវ៉ាន់ ពេញមួយយប់ ធ្វើឱ្យមនុស្សច្រើនជាង ១០០នាក់រងរបួស និងសម្លា ប់មនុស្សយ៉ាងតិច ៦នាក់

បរទេស ៖ កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា អគ្គិភ័យបានឆាបឆេះរោងចក្រផលិតកូនហ្គោលនៅកោះតៃវ៉ាន់ សម្លាប់មនុស្សយ៉ាងតិច ៦នាក់ ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យ ៣នាក់ ដោយសារហេតុការណ៍ផ្ទុះនៅទីតាំងកើតហេតុ។ រដ្ឋាភិបាលស្រុក ពីងទុង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អគ្គិភ័យបានកើតឡើងនៅរោងចក្រផលិតកូនហ្គោ កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា និងបានឆាបឆេះពេញមួយយប់ ធ្វើឱ្យមនុស្សច្រើនជាង ១០០នាក់រងរបួស ដែលភាគច្រើនជាកម្មករ ខណៈដែលអ្នកពន្លត់អគ្គីភ័យម្នាក់ និងមនុស្សបីនាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ភ្លាមៗ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី...

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួស ១៣នាក់

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ៧និង របួសធ្ងន់ស្រាល ១៣នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ប្រជែងគ្រោះថ្នាក់ និងបត់មិនប្រយ័ត្ន៕

បុគ្គលិកពេទ្យណាត្រាចោទប្រកាន់បុរសម្នាក់លួចទូរស័ព្ទវាយបែកមុខមាត់ ទើបតាមសម្របសម្រួលជាក្រោយ

ភ្នំពេញ ៖ បុគ្គលិកពេទ្យណាត្រាចោទប្រកាន់បុរសម្នាក់លួចទូរស័ព្ទវាយបែកមុខមាត់ ទើបតាមសម្របសម្រួលជាក្រោយ ដែលហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២៣នៅចំណុចមន្ទីរពហុព្យាបាលនិងសម្ភពណាត្រាបឹងទំពន់ តាមផ្លូវបេតុង សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសម្នាក់ដែលជាជនរងគ្រោះត្រូវបុគ្គលិកពេទ្យណាត្រាវាយបែកមុខមាត់ បានអាណិតជនរងគ្រោះដែលត្រូវរថយន្តបុកពេលឆ្លងផ្លូវខ្លាចបាត់បង់ទ្រព្យសម្បត្តិទូរស័ព្ទនិងកាបូបលុយបានឡើងជិះរថយន្តសង្រ្គោះមកជាមួយតែពេលមកដល់ពេទ្យគាត់បានយកទូរស័ព្ទជនរងគ្រោះកំពុងសាកថ្មគោលបំណងឆែករកលេខគ្រួសារជនរងគ្រោះខាងសន្តិសុខនិងបុគ្គលិកបើករថយន្តសង្រ្គោះឃើញហើយបានចោទប្រកាន់ថាសង្ស័យជាអ្នក បន្លំលួចយកទូរស័ព្ទប្រើអំពើរហិង្សាទៅលើគាត់រហូតបែកមុខមាត់។ ក្រោយមកទើបដឹងថាមិនមែនជាចោរ ទើបបុគ្គលិកទាំង៣នាក់នោះព្យាយាមតាមសុំសម្របសម្រួលជាមួយជនរងគ្រោះវិញ តែជនរងគ្រោះមិនព្រមដាច់ខាតត្រូវដាក់ពាក្យបណ្តឹង៕

ពិតជាមានអំណាចធំ មិនធម្មតា ត្រឹមនាយការិយាល័យសោះ ហ៊ានផ្ទេរតួនាទីភារកិច្ចមន្ត្រីថ្នាក់ក្រោម ដោយគ្មានការឆ្លងស្នងការ !!! ហ៊ានចេញលិខិតបង្គាប់ការខុសច្បាប់!!!!

ភ្នំពេញ ៖ ផ្ទុះរឿងអាស្រូវ និងភាពមិនប្រក្រតីមួយចំនួនរបស់ លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ត្រីមួយចំនួន ពាក់ព័ន្ធរឿងចេញលិខិតបង្គាប់ការឲ្យមន្ត្រីនគរបាលចរាចរណ៍ណាដែលចង់បានគោលដៅ និងប៉ុស្តិ៍ល្អ។ ការចេញលិខិតបង្គាប់ការនេះ គឺតម្លៃចាប់ពី ៣០០ ទៅ ៧០០ដុល្លារ។ នេះបើយោងតាមមន្ត្រីនគរបាលចរាចរណ៍ដែលបានទម្លាយប្រាប់អ្នកសារព័ត៌មាន។ ប្រភពបានបន្តថា លោក ដេ ម៉ៅ បានឲ្យលោក លី វិសាល...

បើទោះបីជាមានការចោទប្រកាន់ពីកាដាថា ឥណ្ឌាសម្លាប់មេដឹកនាំសាសនាស៊ីកក្តី តែប្រទេសអង់គ្លេសនៅបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយឥណ្ឌា ដដែល

បរទេស ៖ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានលើកឡើងនៅថ្ងៃអង្គារទី១៩ ខែកញ្ញាថា អង់គ្លេសនឹងបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា បើទោះបីជាមានការចោទប្រកាន់ពីប្រទេសកាណាដាថា រដ្ឋាភិបាលឥណ្ឌាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននៃសាសនាស៊ីក (Sikhism) នៅលើទឹកដីរបស់កាណាដាក៏ដោយ។ អ្នកនាំពាក្យខាងលើបានបន្តថា អង់គ្លេសបាននឹងកំពុងដោះស្រាយជាមួយកាណាដាពីការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយនេះ ប៉ុន្តែបញ្ហានេះនឹងមិនមានផលប៉ះពាល់ដល់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌានោះទេ។ លោក ស៊ូណាក់ សង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា ដើម្បីឱ្យអង់គ្លេសក្លាយខ្លួនជាប្រទេសដៃគូពាណិជ្ជកម្មឯករាជ្យមួយ បន្ទាប់ពីបានចាកចេញពីសហភាពអឺរ៉ុប។ ភាគីទាំងពីរបានលើកឡើងអំពីវឌ្ឍនភាពក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានភាពយឺតយ៉ាវក្នុងការចាប់ផ្តើមកិច្ចពិភាក្សា ក៏ដូចជាការពន្លឿនកិច្ចព្រមព្រៀងដើម្បីបញ្ចប់ទៅនៅមុនការបោះឆ្នោតនៅក្នុងប្រទេសទាំងពីរនៅឆ្នាំក្រោយ។