Home Authors Posts by chenda sun

chenda sun

2081 POSTS 0 COMMENTS

Block title

ស្មានតែខ្លាំ!រថយន្តស៊េរីទំនើបម៉ាកBMW សាកកម្លាំងជាមួយរថយន្តម៉ាកសាំយ៉ុងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំដូចគ្នា

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកBMW សាកកម្លាំងជាមួយរថយន្តម៉ាកសាំយ៉ុងដែលមិនបន្ថយលឿនដូចគ្នាមកដល់ចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំដូចគ្នា ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវលេខ៣១០កែងផ្លូវលេខ១៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកBMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-2133 បើកបរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ហើយខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តទួរីសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2J-8575 បើកតាមបណ្តោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នា ក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំដូចគ្នា តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ។ ក្រោយកើតហេតុភាគីទាំងសងខាងក៏បាននិយាយសម្របសម្រួលគ្នា ព្រមទទួលខុសដូចគ្នា...

យុវជន២នាក់រងរបួសខណៈជិះម៉ូតូប្រដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស៊េរីទំនើបពីក្រោយ

ភ្នំពេញ ៖ យុវជន១ក្រុមជិះម៉ូតូប្រដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស៊េរីទំនើបពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមហាវិថីព្រះនរោត្តម កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GI-1390 ក្នុងល្បឿនលឿនប្រដេញគ្នាជាមួយម៉ូតូជាច្រើនគ្រឿងទៀតមកពីក្រោយក៏ជ្រុលទៅបុកគូទរថយន្តម៉ាកQ7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-1413 បើកតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង បម្រុងបត់ឆ្វេងក៏ស្រាប់ពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់។ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចទាក់ទងទៅជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ...

មន្រ្តីយោធាម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុករយន្ត២គ្រឿងបន្តបន្ទាប់គ្នាត្រូវបានប៉ូលិសឃាត់ទាំងយប់

ភ្នំពេញ ៖ បុរសម្នាកជាមន្រ្តីយោធាសង្ស័យស្រវឹងស្រាបើករថយន្តហ្វតរ៉េនជ័មួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ រេចង្កូតទៅបុករថយន្តពីរគ្រឿងបន្តបន្ទាប់គ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ត្រូវបានប៉ូលិសឃាត់ដែលហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបង្ករការភ្ញាក់ផ្អើលកាលនៅវេលាម៉ោង៩ នឹង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវ២៨គ្រួសារ កែងនឹងផ្លូវតាចេត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេបានឃើញបុរសម្នាក់បើករថយន្តហ្វតរ៉េនជ័រពណ៌ត្រេអ៊ីចង្កូតស្តាំមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ01-2-5981បានបុកជាមួយនឹងរថយន្តហាយឡែនឌ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AU-1559នៅចំណុចខាងក្រោយវត្តសំរោងអណ្ដែតបណ្ដាលឲ្យរងការខូចខាតចំហៀងខាងមុខខាងឆ្វេងយ៉ាងដំណំម្តងរួចហើយ ក្រោយមកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទបានចេញសំណងចំនួន៣០០ដុល្លារទៅឲ្យខាងភាគីរថយន្តហាយលេនឌ័រដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ បន្ទាប់មកបុរសខាងលើក៏បានបើកបន្តដំណើរទៅមុខទៀតក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកែងផ្លូវ២៨គ្រួសារក៍បានជ្រុលទៅបុកនឹងរថយន្តតាកូម៉ាពណ៌ស្ករមួយគ្រឿងទៀតពាក់ស្លាកលេខកំចាម2A-4850 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨គ្រួសារទិសដៅពីលិចទៅកើត ចំពីចំហៀងខាងមុខផ្នែកខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទបានចេញសំណងទៅឲ្យរថយន្តតាកូម៉ាចំនួន១៥០ដុល្លារដើម្បីបញ្ចប់នៅកន្លែងកើតហេតុ។ ចំណែកម្ចាស់រថយន្តពាក់ស្លាកលេខខេមរៈត្រូវបានសម្ថកិច្ចឃាតមិនឲ្យបើកបន្តដំណើរទៅមុខទៀតនោះទេ ដោយខ្លាចមានបង្កគ្រោះថ្នាក់តាមផ្លូវបន្ថែមទៀត ទើបសម្ថកិច្ចឲ្យចតអែបខាងផ្លូវរងចាំឲ្យស្វាងស្រាសិន ហើយបានឲ្យបុរសខាងលើទាក់ទងទៅរកសាច់ញាតិ ដើម្បីមកយកត្រឡប់ទៅផ្ទះវិញ៕ ...

តៃកុងរថយន្តកុងតឺន័រសណ្ដោងរ៉ឺម៉កម្នាក់ត្រូវបានប៉ូលិសនាំយកទៅប៉ុស្តិ បន្ទាប់បើកបុករថយន្តATonគាបជាប់ផ្ទះពលរដ្ឋ 

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបើករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរ៉ឺម៉កមួយគ្រឿង រួចបានរេចង្កូតឡើងខឿនផ្លូវជ្រុលទៅបុករថយន្តATonដែលចតនៅចិញ្ចើមផ្លូវ និងរុញទៅគាបជាប់ផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខវត្តនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឮឃើញបុរសម្នាក់បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ សណ្ដោងរ៉ឺម៉ក ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-1219 បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតមកស្ដាំដៃឡើងខឿនទៅបុករថយន្តម៉ាក...

លី តឿន អ្នកប្រដាល់ដ៏កម្សត់ម្នាក់ ថ្ងូរដាច់បាយគួរអោយអាណិតបំផុត! ស្របពេលប្រពន្ធទើបសម្រាលកូនភ្លោះ

ភ្នំពេញ ៖ លី តឿន អ្នកប្រដាល់ដ៏កម្សត់ម្នាក់ ថ្ងូរប្រាប់ប្រធានក្លិប និងប្រាប់កីឡាករដូចគ្នាថា លោកដាច់បាយគួរអោយអាណិតបំផុត! ស្របពេលប្រពន្ធទើបសម្រាលកូនភ្លោះ ហើយឱកាសបានប្រកួតម្ដងម្កាលប៉ុណ្ណោះ អំឡុងពេលកូវីដផ្ទុះខ្លាំង គឺការចំណាយនៅតែខ្ពស់ តែចំណូលធ្លាក់ចុះខ្លាំង។ កីឡាករលី តឿន ប្រឹងឡើងលើសង្វៀនប្រដាល់ ដើម្បីបានប្រាក់បន្តិចបន្តួចគ្រាន់គ្រប់គ្រងជីវភាពគ្រួសារ ដែលការលំបាកនេះគ្មាននរណាដឹងក្រៅពីរូបលោកនិងក្រុមគ្រួសារនោះឡើយ។ បើទោះជាដឹងថា មិនមេនពេរលគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់ដោយសារប្រពន្ធកូនខ្ចីក៍ដោយ ក៍កីឡាកររូបនេះប្រឹងឡើងប្រកួតបើទោះជាដឹងមិនឈ្នះគេក៍ដោយក៍សុខចិត្តឡើងសង្វៀនរងនូវកណ្តាប់ដៃ និងការទាត់ពីកីឡាករផ្សេង យ៉ាងក្រំខ្លួនយកប្រាក់បន្តិចបន្តួចមកផ្គុតផ្គង់គ្រួសារដែរ។ សូមបញ្ជាក់ថា, វត្តមានបង្ហាញខ្លួននៅក្នុងការប្រកួតកាលពីសប្តាហ៍មុន នៅទូរទស្សន៍បាយ័ន...