Home Authors Posts by chenda sun

chenda sun

2252 POSTS 0 COMMENTS

Block title

ឆ្នាំនេះកីឡាករ Harry Kane អាចបាត់តំណែងTop Scorer ដោយសារវត្តមានLukaku និងRonaldo

កីឡាបរទេស ៖ ឆ្នាំនេះកីឡាករ Harry Kane ខ្សែប្រយុត្តរបស់ក្លិបគឺ Totteham អាចបាត់តំណែង Top Scorer ​ដោយសារតែលេងខុសកន្លែងរបស់ខ្លួន ណាមួយគឺមានកីឡាករ​លំដាប់​កំពូល Romelu Lukaku និង Cristiano Ronaldo កំពង់ធ្វើបានល្អនៅ Premier League។ លោក Harry Redknapp បាន​និយាយ​ជា​សាធារណៈ ថា...

យោធិនពិការម្នាក់ប្រចណ្ឌប្រពន្ធយកខ្សែភ្លើងរុំខ្លួនឆក់សម្លា..ប់ រួចចាក់សម្លា..ប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ ៖ ដោយសារភ្លើងប្រចណ្ឌ យោធិនពិការម្នាក់ដាច់ចិត្តយកខ្សែភ្លើងរុំខ្លួនឆក់សម្លា..ប់ប្រពន្ធជាទីស្រលាញ់ រួចក៍ធ្វើសកម្មភាពចាក់សម្លា..ប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់ បន្សល់ទុកកូនប្រុសស្រី៤នាក់ឲ្យនៅកំព្រា ដែលហេតុការណ៍ដ៏រន្ធ..ត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនដៃដល់ជាប្ដីមានឈ្មោះ ឡោ សុភារី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរយោធិនពិការ ស្នាក់នៅផ្ទះជួលខាងលើ។ ចំណែកប្រពន្ធមានឈ្មោះអាំង ស៊ីគូ...

យុវជនម្នាក់ក្នុងចំណោម២នាក់បានស្លា..ប់យ៉ាងអាណោចអាធ័ម ខណៈកំពង់រើសអេតចាយហើយត្រូវខ្មាន់កាំភ្លើងបាញ់ចំ១គ្រាប់

ភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោម២នាក់បានស្លា..ប់យ៉ាងអាណោចអាធ័ម ខណៈកំពុងនាំគ្នាដើរដែររើសអេតចាយត្រូវបានជនមិនស្គាល់មុខបាញ់ប្រហាមួយគ្រាប់រួចជនដៃដល់បានគេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីកើតហេតុបុរសម្នាក់បើករថយន្តឡិចស៊ីសមួយគ្រឿងដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណ:ដឹកជនរងគ្រោះមកដល់មន្ទីពេទ្យ លោកគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លា..ប់បាត់ទៅហើយ រួចក៏ដឹកតាមរថយន្ដមកទំលាក់សពនៅមុខវត្តសុភាឃួន ក្នុងសង្កាត់ចមចៅទី៣ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិនិងសមត្ថកិច្ច។ សពជនរងគ្រោះមានឈ្មោះខឿន វាន់ដឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបរើសអេតចាយ ស្នាក់នៅម្តុំក្រោយផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ...

ភ្លៀងធ្លាក់ខ្លាំងនៅខេត្តបន្ទាយមានជ័យ ធ្វើឲ្យលិចលង់លង់លំនៅឋាននិងប្រជាពលរដ្ឋរងគ្រោះចំនួន១១៧គ្រួសារ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ១១៧គ្រួសារនៅស្រុក២នៃខេត្តបន្ទាយមានជ័យ បានរងគ្រោះដោយទឹកភ្លៀងជន់លិចលំនៅឋាន កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដែលភ្លៀងខ្លាំងរយៈពេល៣ម៉ោងស្ទើរទូទាំងខេត្តបន្ទាយមានជ័យ។ ភ្លៀងខ្លាំងនាល្ងាចថ្ងៃទី២៣កញ្ញានេះ បានធ្លាក់រយៈពេលដល់ទៅ៣ម៉ោង ធ្វើឲ្យបណ្តាស្រុកមួយចំនួនលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងនោះមានស្រុកមង្គលបូរី មានប្រជាជនរងគ្រោះចំនួន២២គ្រួសារ និងក្រុងសិរីសោភ័ណ មានប្រជាជនរងគ្រោះចំនួន ៩៥គ្រួសារ ហើយប្រជាពលរដ្ឋទាំងនោះត្រូវបានជម្លៀសឡើងទួលសុវត្ថិភាព និងបានទទួលស្បៀងបន្ទាន់ពីអាជ្ញាធរមូលដ្ឋាន។ លោកអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ស្ថានភាពទឹកនៅក្រុងប៉ោយប៉ែតមានសភាពនៅហ្នឹង និងប្រជាពលរដ្ឋចំនួន១៥៧គ្រួសារ ត្រូវបានជម្លៀសទៅទួលសុវត្ថិភាព ដោយក្នុងនោះ ៩៧គ្រួសារ បានទទួលស្បៀងបន្ទាន់ពីរដ្ឋបាលខេត្ត និងក្រុមការងារ...

បុរសម្នាក់ជិះម៉ូតូម្នាក់ឯងសុខៗស្រាប់តែរថយន្ត Prius បុកពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម្នាក់ឯងសុខៗស្រាប់តែរថយន្ត Prius បុកពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ (ចំការដូង ) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ Honda Click ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CF-1146 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងមកត្បូងក្នុងល្បឿនល្មម...