អ្នកគ្រូបង្រៀនម្នាក់ទៀតហើយត្រូវចាប់ខ្លួនពីបទរួមភេទជាមួយក្មេងប្រុសអាយុ១៤ឆ្នាំ

0
16696

អ្នកស្រី Stephanie Peterson ជាគ្រូបង្រៀនមុខវិជ្ចាវិទ្យាសាស្ត្រ អាយុ២៦ឆ្នាំមានប្តីរួចទៅហើយនោះត្រូវបានប៉ូលីសក្នុងទីក្រុង New Smyrna នៃរដ្ឋហ្ល្វរីដា ចាប់ខ្លួនកាលពីពីពេលកន្លងទៅនេះ ពីបទរួមភេទជាមួយក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ ដែលជាកូនសិស្សរបស់គាត់ផ្ទាល់តែម្តង។

image

 

ក្មេង ប្រុសនេះបាននិយាយប្រាប់ម្តាយរបស់វាថា អ្នកគ្រូStephanie ដែលរៀបការមានប្តីឈ្មោះFerri តែងតែបាននាំវាដើរកំសាន្ត និងឲ្យរូបថតអាសអាភាសទៅវាមើលហើយបញ្ឆេះអារម្មណ៍វាឲ្យ មានចំណង់ផ្លូវភេទ។ មិនតែប៉ុណ្ណោះអ្នកគ្រូថែមទាំងឲ្យរូបថតស្រាតរបស់គាត់ទៅឲ្យវាមើលទៀតផងរួមទាំងទិញកញ្ឆាឲ្យជក់ទៀត។

អ្នកគ្រូStephanieបានលាឈប់ពីការងារនៅពេលដែលរឿងអាស្រូវនេះត្រូវបែកធ្លាយ ហើយក៏ត្រូវបានប៉ូលីសចាប់ខ្លួនបញ្ជូនទៅពន្ធនាគារកាលពីថ្ងៃចន្ទ័។

image

Facebook Comments
Loading...