ពីឡុតយន្តហោះអ៊ីស្រាអែលបដិសេធន៍មិនដឹកជនស្វែងរកសិទ្ធជ្រកកោនវិលទៅរកសេចក្តីស្លាប់វិញទេ

0
25582

ពិតជាគួរឲ្យស្ញើចសរសើរម្យ៉ាងដែរ អ្នកបើកបរយន្តហោះអ៊ីស្រាអែលបានប្រកាន់ជំហរមួយច្បាស់លាស់ប្រឆាំងទៅនឹងបទបញ្ជាបេសកកម្មរបស់លោកនាយករដ្ឋមន្ត្រី បេណាមីន ណេតាន់យ៉ាហ៊ូដែលបានសម្រេចបណ្តេញចេញជនអន្តោប្រវេស្តន៍អាហ្រ្វិករាប់ម៉ឺននាក់ពីប្រទេសអ៊ីស្រាអែល ដោយអ្នកបើកយន្តហោះទាំងអស់នេះបាននិយាយថា ពួកគេមិនដឹកយកអ្នកទាំងនេះទៅរកសេច ក្តីស្លាប់នោះទេ។

image

រដ្ឋាភិបាលអ៊ីស្រាអែលបានចាប់បង្ខំឲ្យជនជាតិអាហ្វ្រិកអេរិទ្រានិងស៊ូដង់ដែលកំពុងរស់ នៅនិរទេស ក្នុងប្រទេសអ៊ីស្រាអែលត្រូវជ្រើសរើសគឺថា តើពួកគេសម្រេចវិលទៅស្រុកកំណើតវិញ ឬក៏ សុខចិត្តជាប់គុកនៅទីនេះ? អ្នកបើកបរយន្តហោះអ៊ីស្រាអែលបានដោតទង់នៅពីមុខយន្តហោះរបស់ពួកគេដោយមានអក្សរសរសេរថា៖ ខ្ញុំសូមចូលរួមជាមួយមិត្តភក្តិដ៏ល្អទាំងអស់របស់ខ្ញុំ ដើម្បីនឹងធ្វើការប្រកាសថា ខ្ញុំនឹងមិនដឹកជនស្វែងរកសិទ្ធជ្រកកោនទាំងអស់នេះវិលទៅរកសេចក្តីស្លាប់ឡើយ។

ពីឡុតខ្លះទៀតបានបង្ហោះហ្វេសប៊ុកជាមួយខ្លឹមសារថា៖ ប្រជាជាតិយើងត្រូវតែចងចាំប្រវត្តិសាស្ត្ររបស់ខ្លួនដែលនៅ ពេលមួយនោះជនជាតិជ្វីហ្វរបស់យើងត្រូវរស់នៅក្នុងហាយនភាពយ៉ាងធ្ងន់ធ្ងរណាស់៕

image

Facebook Comments
Loading...