ឃីម បូរ៉ា អាចទប់ទល់ជាមួយជើងខ្លាំងថៃបានទេ?

0
5836

ភ្នំពេញ: អ្នកប្រដាល់កម្ពុជាឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់វ័យចំណាស់ថៃរ៉េ ដា(Re Da)លើសង្វៀន បារលីប្លេក របស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៤មករា ។

អ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរកម្រនឹងជួបបរាជ័យណាស់ ហើយបើគេចាញ់វិញនោះក៏គូប្រកួតត្រូវដេកលេបថ្នាំដែរ ។

បូរ៉ាក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរកែង ជង្គង់ និង កណ្ដាប់ដៃបូរ៉ារហ័សណាស់តែពេលខ្លះគេវ៉ៃចេញរបៀបផ្សងព្រេងក៏មានដែរ ។ គេមានប្រវត្តិប្រកួតចំនួន១០១ដង ឈ្នះ៧៦ដង ចាញ់២៣ដង និង ស្មើពិន្ទុ ២ ដង ។

រ៉េ ដាវិញគេមានផ្លែល្អវ៉ៃចេញរហ័សការពារបានរឹងមាំល្អពិសេសទោះបីគេមានវ័យច្រើនហើយក៏ពិតមែនតែ
កម្លាំងរបស់គេមិនចាស់ទៅតាមវ័យនោះទេ ។ មានអ្នកប្រដាល់វ័យក្មេងៗរបស់កម្ពុជាជាច្រើនរូបត្រូវអ្នកប្រដាល់វ័យចំណាស់ថៃរូបនេះវ៉ៃឲ្យសន្លប់ ឬបោះបង់ ចោលការប្រកួតក៏មានដែរ ។គេជាអ្នកប្រដាល់ដែលមានជើងរឹងកណ្ដាប់ដៃមហាទម្ងន់ និង កម្លាំងមហិមា ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន១០៨ដង ឈ្នះ៩២ដង ចាញ់១៥ដង និងស្មើពិន្ទុ១ដង ។ជំនួបនេះ
នរណាបន្ថែមស្ថិតិឈ្នះក្នុងកំណត់ត្រារបស់ខ្លួន ?

IMG_20180113_111125_388

ផង់ សុភាពមកពីក្លិបខេត្តរតនគីរីក៏ត្រូវបានផ្គុរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់សេន ឃូម (Sen Khoum)
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

សុភាពមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៩ដង ចាញ់១៧ដងនិងស្មើពិន្ទុ២ ដង គេជាអ្នកប្រដាល់ដែលមានអំណួតកណ្ដាប់ដៃតែគេក៏ធ្លាប់សន្លប់ដោយសារកណ្ដាប់ដៃគូប្រកួតញឹកញាប់ដែរ ដោយសារតែគេមិនពូកែការពារ ។ ឯសេន ឃូមវិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរមិនមាននរណាដឹងថាគេមានរបៀបវ៉ៃយ៉ាងណានោះទេ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៩ដង ចាញ់៦ដង និងស្មើពិន្ទុ ១ ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាឈ្នះ ?

IMG_20180113_111127_280

Facebook Comments
Loading...