ប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកង មានការសប្បាយចិត្ត ហើយកោដសសើរដល់ការដឹកនាំរបស់លោក សុខ សម្បត្តិ ថាធ្វើបានល្អក្នុងការដឹកនាំមន្ត្រីក្រោមឱវាទ

0
327

ភ្នំពេញ ៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ប្រជាពលរដ្ឋប្រជាពលរដ្ឋមកពីតាមបណ្តាភូមិក្នុងសង្កាត់ទាំង៧ នៃខណ្ឌបឹងកេងកង មានការសប្បាយចិត្តដោយបានលើកឡើងកោដសសើរដល់ការដឹកនាំរបស់លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ថាធ្វើបានល្អក្នុងការដឹកនាំមន្ត្រីក្រោមឱវាទតាំងពីថ្នាក់ខណ្ឌ រហូតដល់សង្កាត់ ដែលបានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ជាក់ស្តែងឆ្នាំនេះបើទោះជាភ្លៀងធំៗខ្យល់ខ្លាំងដែលបង្កធ្វើឲ្យបាក់មែកឈើធំៗមកលើផ្លូវ ក៍មន្ត្រីថ្នាក់ខណ្ឌ និងសង្កាត់ បានរាយការណ៍ទៅមន្ត្រីជំនាញមកកាត់យកចេញភ្លាមៗមិនអោយស្ទះយូឡើយ។

ក្នុងវេទិកានេះ បន្ទាប់ពីប្រជាពលរដ្ឋថ្លែងអរគុណ ចំពោះអាជ្ញាធរហើយ ក៏មានប្រជាពលរដ្ឋលើកឡើងជាសំណើរ និងសំណូមពរផ្ទាល់មាត់ ដើម្បីអោយអាជ្ញាធរ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ជាមួយនិងការសុំកាប់ដើមឈើពុកផុយផងដែរ។ ឆ្លើយតបនិងសំណូមពរទាំងនេះលោកសុខ សម្បត្តិ បានចាត់បញ្ជាឲ្យអភិបាលរងខណ្ឌ និងមន្ដ្រីជំនាញ ចុះទៅពិនិត្យជាបន្ទាន់​មិនបង្អង់ឡើយ ហើយអ្វីដែលខណ្ឌអាចធ្វើបាន ខណ្ឌនឹងចាត់ចែងធ្វើ ហើយអ្វីដែលមានទំហំធំលើសពីសមត្ថភាព ខណ្ឌនឹងបញ្ជូនទៅថ្នាក់រាជធានីដើម្បីធ្វើការដោះស្រាយ។ ហើយរាល់ សំណើនិងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះដែលអោយអាជ្ញាធរ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ជាមួយនិងការសុំកាប់ដើមឈើពុកផុយនោះ រដ្ឋបាលខណ្ឌបានធ្វើរបាយការណ៍ រាយការទៅសាលារាជធានីភ្នំពេញរួចហើយកាលពីពេលកន្លងមក។

លោកអភិបាលខណ្ឌបឹងកេងកង បានបញ្ជាក់ផងដែរថា៖ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយ​លក្ខ​​ណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលខណ្ឌនឹងយកមកដោះស្រាយពេលក្រោយ ពោលគឺ អ្វីជាអត្តភាព ចាំបាច់ បន្ទាន់ៗយើងនឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់យើងនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។

ក្នុងវេទិកានេះផងដែរ លោកគឹម ឈុនអ៊ូ បានលើកឡើងផងដែរថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ ផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលខណ្ឌ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ៕

Facebook Comments
Loading...