ខណ្ឌបឹងកេងកង និងខណ្ឌ៣ទៀតបានផ្តល់សមិទ្ធផលដែលបានធ្វើរួច ព្រមទាំងសម្ភារៈដូចជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់វរៈសេនាតូលេខ៣៩២

0
364

ខណ្ឌបឹងកេងកង និងខណ្ឌ៣ទៀតដែលបានចងសម្ព័ន្ឋភាពជាមួយវរៈសេនាតូលេខ៣៩២ (មុំ៣)បានផ្តល់សមិទ្ធផលដែលបានធ្វើរួច ព្រមទាំងសម្ភារៈដូចជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់វរៈ នារសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

យោងលើយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់និងឈ្លាសវៃរបស់សម្តេចតេជា ហ៊ុន សែន និងសម្តេចបន្តវេនបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងការដឹកនាំផ្ទាល់របស់ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

គណៈប្រតិភូ៤ខណ្ឌ ដែលបានចងសម្ព័ន្ឋភាពជាមួយវរៈសេនាតូលេខ៣៩២ (មុំ៣)ឈរជើងការពារតំបន់ប្រាសាទព្រះវិហារ រួមមាន÷ខណ្ឌបឹងកេងកង ខណ្ឌច្បារអំពៅ ខណ្ឌចំការមន និងខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ដោយបានផ្តល់និងជួយកសាងផ្ទះបាយកងទ័ពមួយខ្នង ស្រះទឹកមួយ លេនដ្ឋាន អំពូលភ្លើងសឡា ការចាក់ដីបំពេញដល់អង្គភាពព្រមទាំងសម្ភារៈដូចជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់វរៈ និងជាពិសេសការរិតចំណងសម្ព័ន្ធភាពរវាងសមរភូមិក្រោយនិងសមរភូមិមុខឱ្យកាន់តែរឹងមាំថែមទៀត៕

Facebook Comments
Loading...