ស្ត្រីជាមេតុងទីនឈ្មោះ ផង់ បូភ័ក្ត្រ ដែលចេញសែកស្អុយគ្មានសាច់ប្រាក់ ត្រូវបានដោះលែងវិញហើយ

0
213

ភ្នំពេញ ៖ តាមប្រភពព័ត៏មានដែលទទួលបាន បានឲ្យដឹងថាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងស្ត្រីជាមេតុងទីនដែលចេញសែកស្អុយគ្មានសាច់ប្រាក់ខ្ទង់ម៉ឺនដុល្លារឈ្មោះ ផង់ បូភ័ក្ត្រ វិញហើយដោយពុំទាន់ដឹងមូលហេតុបន្ទាប់ពីឃាត់ខ្លួនបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានមួយដង្ហើមចង្រិតមកនោះ។

គួរបញ្ជាក់ថា ស្ត្រីជាមេតុងទីនដែលចេញសែកស្អុយគ្មានសាច់ប្រាក់ខ្ទង់ម៉ឺនដុល្លារឈ្មោះ ផង់ បូភ័ក្ត្រ នេះត្រូវបានពីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ និងបញ្ជូនខ្លួនស្ត្រីជាមេតុងទីននេះ (តាមរយៈដីកា) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធដំណើររឿង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន «ចេញសែកស្អុយគ្មានសាច់ប្រាក់ខ្ទង់ម៉ឺនដុល្លារ» កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះហើយត្រូវបានដោះលែងឲ្យរួចខ្លួនវិញ កាលពីថ្ងៃទី១៤ខែឆ្នាំដដែល។ ដោយពុំទាន់ដឹងហេតុផល ថាតើមេតុងទិនចេញសែកស្អុយរូបនេះ ព្រមសងសំណងដល់កូនតុងទិនឬយ៉ាងណា ទើបតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យទៅផ្ទះបែបនេះ។

ករណីនេះគេហទំព័រយើងរងចាំបកស្រាយពីសាម៉ីខ្លួនជាមេតុងទីនឈ្មោះ ផង់ បូភ័ក្ត្រ ដែលចេញសែកស្អុយគ្មានសាច់ប្រាក់ ត្រូវបានដោះលែង និងភាគីពាក់ពាន់គ្រប់ម៉ោងធ្វើការ៕

Facebook Comments
Loading...