កម្ពុជា និងមានធាតុអាកាសចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១

0
741

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជា និងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិន ដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ពិសេសវីរៈកងទ័ព និងនគរបាលឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ថែរក្សាសុខភាព។

ក្នុងនោះផងដែរសម្រាប់ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រសូមប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ផងដែរ៕

Facebook Comments
Loading...