ប្រភព៖ អ៊ាង សុផល្លែត Sophalleth
ជំងឺសន្លាក់ជាជំងឺដែលមានការរីករាលដាល និង វិវឌ្ឍទៅតាមវ័យរបស់អ្នកជំងឺ ហើយបង្កឱ្យមានការឈឺចុកចាប់ នៅតាមសន្លាក់កាន់តែខ្លាំងឡើងៗ ដោយសារភាពទ្រុឌទ្រោម រេចរឹលនៃស្រទាប់ឆ្អឹងខ្ចី ដែលនៅព័ទ្ធជុំវិញឆ្អឹងម្តុំសន្លាក់ តែមិនមែនជា ជំងឺរលាកឆ្អឹង ឬឆ្អឹងខ្ចីនៅម្តុំសន្លាក់ទេ។ ជំងឺសន្លាក់ (ARTHROSE) គឺជាភាពចាស់រេចរឹលបន្តិចម្តងៗនៃស្រទាប់ឆ្អឹងខ្ចី។ ឆ្អឹងខ្ចីនេះរុំព័ទ្ធឆ្អឹង ដើម្បីសន្លាក់អាចងាក និងធ្វើចលនាដោយរអិលបាន។ នៅពេលដែលឆ្អឹងខ្ចីនេះចាស់សឹករេចរឹល ខូចប្រើការលែងកើត នោះវានឹងបង្កផលវិបាកជាច្រើនដល់ឆ្អឹង ដែលនៅជុំជិត និងទៅលើសន្លាក់ បង្កឲ្យមានការឈឺចាប់នៅតាមសន្លាក់ ឬមានដៃជើង ខ្លួនប្រាណរឹង មិនទន់ភ្លន់ ពិបាកពត់ពេន បត់ខ្លួន នៅត្រង់សន្លាក់ ឬគាំងសន្លាក់ក៏មាន។ ប៉ុន្តែជំងឺសន្លាក់មិនប្រាកដថាពិតជាឱ្យរោគសញ្ញាឈឺចាប់ទេ ពេលខ្លះទាល់ តែទៅធ្វើការពិនិត្យថតឆ្លុះ ទើបដឹងថាឆ្អឹងខ្ចីខូច។ ផ្ទុយទៅវិញ អ្នកជំងឺខ្លះមានឆ្អឹងខ្ចី សឹករេចរឹលតែបន្តិច តែត្រូវរងការឈឺចាប់ជាអតិបរមាភ្លាម។
ដូច្នេះ ថ្ងៃនេះសូមណែនាំរូបមន្ត វិធីព្យាបាលឈឺសន្លាក់ជង្គង់ និងឈឺឆ្អឹងដ៏មានប្រសិទ្ធភាពមួយបែបទៀត ដូចខាងក្រោម៖
គ្រឿងផ្សំ៖
-គ្រាប់ល្ពៅ 40ក្រាម-ទឹកឃ្មុំ 200ក្រាម-ទំពាំងបាយជូរក្រៀម 3ស្លាបព្រាបាយ-គ្រាប់ធ្មៃ 8ស្លាបព្រាបាយ។
វិធីធ្វើ និងប្រើប្រាស់៖
– ក្រឡុកគ្រឿងផ្សំទាំងអស់ខាងលើចូលគ្នា
– ទទួលទាន 1ស្លាបព្រា 2ដងក្នុង1ថ្ងៃ បន្ទាប់ពីទទួលទានអាហារពេលព្រឹក និងថ្ងៃត្រង់។
អ្នកនឹងបានឃើញលទ្ធផលយ៉ាងឆាប់រហ័ស។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
អត្ថបទៈ អ៊ាង សុផល្លែត
*អត្ថប្រយោជន៍ទំពាំងបាយជូរក្រៀម
អត្ថប្រយោជន៍អស្ចារ្យនៃការបរិភោគទំពាំងបាយជូរក្រៀម
ទំពាំងបាយជូរ សម្បូរជាតិដែក ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម និងជាតិកាកសរសៃ ដូច្នេះ វាត្រូវបានគេចាត់ទុកថាជាផ្លែឈើល្អសម្រាប់សុខភាព។ ទំពាំងបាយជូរក៏មានជាតិស្ករពីធម្មជាតិច្រើនផងដែរ ។ ជាទូទៅផ្លែទំពាំងបាយជូរក្រៀមមានពណ៌មាស បៃតង និងខ្មៅ ។ វាត្រូវបានប្រើក្នុងការតុបតែងអាហារមួយចំនួនជាពិសេសបង្អែម ។ ទន្ទឹមនឹងនេះដែរ វាក៏មានអត្ថប្រយោជន៍ប៉ូវកម្លាំងមួយចំនួនផងដែរ ។ ដោយសារទំពាំងបាយជូរមានចំនួនកាឡូរីខ្ពស់ អ្នកគួរបរិភោគវាក្នុងបរិមាណកំណត់មួយ ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង៥យ៉ាងក្នុងការទទួលទានទំពាំងបាយជូរក្រៀម ៖
១-ជំនួយក្នុងការរំលាយអាហារ ៖ ទំពាំងបាយជូរក្រៀមសម្បូរជាតិកាកសរសៃជួយក្នុងការរំលាយអាហារ ។ អ្នកចាំបាច់ត្រូវត្រាំទំពាំងបាយជូរក្រៀមប្រហែល១២ផ្លែ នៅក្នុងកែវទឹកមួយ ហើយផឹកទឹកនេះនៅពេលពោះទទេក្នុងពេលព្រឹក ។
២-ពង្រឹងប្រព័ន្ធភាពស៊ាំ ៖ ទំពាំងបាយជូរក្រៀមមានសារធាតុចិញ្ចឹមសំខាន់ជាច្រើនដែលជួយក្នុងការ ពង្រឹងប្រព័ន្ធភាពស៊ាំ ។ ការទទួលទានទំពាំងបាយជូរក្រៀមជារៀងរាល់ថ្ងៃក្នុងរដូវរងា អាចជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងការឆ្លងមេរោគ ។
៣-ទប់ស្កាត់បញ្ហាក្លិនមាត់ ៖ ទំពាំងបាយជូរក្រៀមមានលក្ខណសម្បត្តិប្រឆាំងនឹងបាក់តេរី ។ ពួកវាជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងកម្ចាត់ក្លិនមាត់ ។
៤-ល្អសម្រាប់សុខភាពឆ្អឹង ៖ ទំពាំងបាយជូរក្រៀមមានជាតិកាល់ស្យូមក្នុងកម្រិតខ្ពស់ និងសម្បូរទៅដោយសារធាតុចិញ្ចឹមតូចៗជាច្រើន ។ ទាំងនេះជួយក្នុងការរក្សាឆ្អឹងឲ្យមានសុខភាពល្អ និងរឹងមាំ ។
៥-ទប់ស្កាត់ជំងឺស្លេកស្លាំង ៖ ទំពាំងបាយជូរក្រៀមសម្បូរទៅដោយជាតិដែក ។ ការទទួលទានទំពាំងបាយជូរក្រៀមត្រាំរាល់ថ្ងៃអាចជួយពង្រឹងកម្រិតឈាម ក្នុងរាងកាយ និងការពារជំងឺស្លេកស្លាំង ៕