កណ្ដាល៖ជនសង្ស័យចំនួនប្រាំមួយនាក់ហើយក៏ជាមុខសញ្ញាប្លន់យ៉ាងសកម្មផងដែរតាមផ្លូវជាតិលេខ២ត្រង់ចំណុចឃុំជើងកែបត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួនបាននៅកន្លែងដែលធ្លាប់ធ្វើសកម្មភាពប្លន់ជាច្រើនលើក។
ប្រភពពីរសមត្ថកិច្ចបានអោយភ្នាក់ងារដឹងថា៖
-លើកទី១ កើតហេតុថ្ងៃទី១០ខែកុម្ភះឆ្នាំ២០១៨វេលាម៉ោង២១:៣០នាទីនៅចំណុចដីភូមិព្រែក អង្គុញឃុំសៀមរាប។
– ជនរគ្រោះឈ្មោះឈៀងប៉េងសៀនភេទប្រុសអាយុ២៥ឆ្នាំមុខរបរកសិក។
-ឈ្មោះសឿន-សម្ភស្សភេទស្រី អាយុ២៥ឆ្នាំមុខរបរកសិក ។ អ្នកទាំពីររស់នៅភូមិក្រាំងធ្មៃឃុំគោកត្រប់។
*/ សម្ភារះបាត់បង់ម៉ូតូ ១ គ្រឿង
-លើកទី២ កើតហេតុថ្ងៃទី០១ខែមិនាឆ្នាំ២០១៨ វេលាម៉ោង២១:១៥នាទីនៅចំណុចលើដងផ្លូវជាតិលេខ ២ ក្នុងដី ភូមិព្រែកអង្គុញឃុំសៀមរាប។
– ជនរគ្រោះឈ្មោះអ៊ុំ សោភា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិហនុម៉ាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
*/ សម្ភារះបាត់បង់ម៉ូតូ១គ្រឿង។
-លើកទី៣:កើតហេតុនៅថ្ងៃទី០៥ខែមីនាឆ្នាំ២០១៨វេលាម៉ោង២១: ៣០នាទីនៅចំណុចលើដងផ្លូវជាតិលេខ២ក្នុងដីភូមិស្រុកធំឃុំជើងកើប ។
– ជនរងគ្រោះឈ្មោះង៉ែត ម៉ូលីណា ហៅលីន ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិស្ទឹងជ្រៅសង្កាត់ដើមមានក្រុងតាខ្មៅ ។
*/សម្ភារះបាត់បង់ម៉ូតូ ១គ្រឿង។
-លើកទី៤:កើតហេតុនៅថ្ងៃទី០៨ខែមីនាឆ្នាំ២០១៨វេលម៉ោង២៣:១០នាទីនៅចំនុចលើដងផ្លូវជាតិលេខ ២ ក្នុងដីភូមិស្រុកធំឃុំជើងកើប។
-ជនរងគ្រោះឈ្មោះវ៉ន សារ៉ា ភេទប្រុសអាយុ ៣២ ឆ្នាំរស់នៅភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខ័ណ្ឌ មានជ័យក្រុងភ្នំពេញ។
*/សម្ភារះបាត់បង់ម៉ូតូ ១គ្រឿង។
*/ ៤ករណីខាងលើបង្ករឡើងដោយជនសង្ស័យចំនួន០៦នាក់
១-ឈ្មោះនឹម គីមហុង ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិត្បូងក្ដី ឃុំបារគូ។
– មុខរបរពុំពិតប្រាកដ(ឃាត់ខ្លួន)
២-ឈ្មោះអិុត ច័ន្ទមន្នី ភេទ ប្រុស អាយុ២០ឆ្នាំរស់នៅភូមិត្រស់ ឃុំទ្រា។
– មុខរបរពុំពិតប្រាកដ(ឃាត់ខ្លួន)
៣-ឈ្មោះសៀក លីថុង ហៅម៉ៅភេទប្រុសអាយុ១៧ឆ្នាំមុខរបរពុំពិតប្រាកដ(ឃាត់ខ្លួន)។
៤-ឈ្នោះម៉ូត ថៃ ភេទប្រុស អាយុ១៧ឆ្នាំមុខរបមិនពិតប្រាកដ(ឃាត់ខ្លួន)។
៥-ឈ្មោះជា សំណាង ភេទប្រុស អាយុ ២១ឆ្នាំមុខរបរពុំពិតប្រាកដ(ឃាត់ខ្លួន)អ្នកទាំងបីរស់នៅភូមិ ស្ពានថ្ម សង្កាត់ស្ពានថ្ម ខ័ណ្ឌក្រុងភ្នំពេញ។
៦-ឈ្មោះ លិត សីុផា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ ថ្លាន់ សង្កាត់ គងនយ ខ័ណ្ឌដង្កោ ក្រុង ភ្នំពេញ មុខរបរពុំពិតប្រាកដ(ឃាត់ខ្លួន)។
*/វត្ថុតាងចាប់យករួមមាន:
-ទូរស័ព្ទដៃចំនួន០២គ្រឿង។
-ម៉ូតូចំនួន០៤គ្រឿង ។
ប្រភពបានបន្តទៀតថា៖មុនពេលកើតហេតុកំលាំងជំនាញនិងប៉ុស្ដិ៍បានចេញល្បាតនៅតាមគោលដៅងាយរងគ្រោះនៅវេលាម៉ោ១៩:៣០នាទីទទួលពត៌មានពីខាងឃុំក្រាំងឆ្នង់ស្រុកបាទីថាមានករណីធាក់ផ្ដួលនិងវាយយកម៉ូតូនៅចំណុចពីខាងត្បូងស្ពានកំពង់កោក្នុងដីស្រុកបាទី ខេត្តតាកែវ ហើយទំនាក់ទំនងគ្នារវាងស្រុកបាទីនិងស្រុកកណ្ដាលស្ទឹងបានឃាត់ខ្លួនមនុស្សដែលជាសង្ស័យបានចំនួន០៥នាក់និងម៉ូតូពីគ្រឿងយកមកសាកសួរនៅអធិការដ្ឋានប៉ះចំមុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពធាក់ផ្ដួលនិងវាយយកម៉ូតូរបស់ជនរងគ្រោះនៅចំណុចខាងលើកន្លងមកនិងកន្លែងផ្សេងៗទៀតករណីនេះយោងទៅតាមចម្លើយរបស់ជនសង្ស័យកំលាំងជំនាញបានបន្តធ្វើការស្រាវជ្រាវតាមចាប់បក្សពួករបស់វាបានម្នាក់ទៀតនិងបានធ្វើការដកហូតម៉ូតូបានចំនួន០២គ្រឿងទៀតយកមកអធិការដ្ឋានធ្វើកាកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់។ ដោយសនសុភ័ក្ដ