សិក្ខាសាលាជាន់ខ្ពស់លើកទី៩ ស្តីពីនិរន្តរភាពទីក្រុងបន្តឈានដល់ថ្ងៃទី២ នៅខេត្តសៀមរាប 

0
13649

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨កិច្ចប្រជុំពេញអង្គ នៃ សិក្ខាសាលាជាន់ខ្ពស់លើកទី៩ ស្តីពីនិរន្តរភាពទីក្រុងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្រោមក្របខណ្ឌកិច្ចប្រជុំកំពូលរបស់រដ្ឋមន្រ្តី បរិស្ថានអាស៊ីបូព៌ាបានផ្តោតលើប្រធានបទ “ ទីក្រុង និងភាពជាដៃគូជាមួយវិស័យឯកជនសម្រាប់អនាគតនៃការអភិវឌ្ឍដោយចីរភាព ”
-ដឹកនាំដោយ លោក Toru Hashimoto នាយកនៃការិយាល័យសហប្រតិបត្តិការអន្តរជាតិ ទីក្រុង Yokohama រួមមានវាគ្មិនមកពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងកម្ពុជា

ខ្លឹមសារសំខាន់ៗនៅក្នុងការពិភាក្សា ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ រួមមាន៖
ក. បច្ចេកទេសអភិវឌ្ឍទីក្រុង Tokyu, Tokyo & Yokohama (រចនាសម្ព័ន្ធរថភ្លើង រថយន្តទីក្រុង ការអភិវឌ្ឍសួនបៃតង និន្នាកាកំណើនសេដ្ឋកិច្ចនិងប្រជាជន ការគិតគូរពីការអភិវឌ្ឍទ្រង់ទ្រាយធំផ្លូវរថភ្លើង និងការគ្រប់គ្រងសំណល់រឹង រាវ)
ខ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញដោយចីរភាព (ប្រព័ន្ធគ្រប់គ្រងសំណល់ លំនៅដ្ឋានតម្លៃសមរម្យ ការគ្រប់គ្រងថាមពល ការកសាងធនធនាមនុស្ស និងការរៀបចំរោងចក្របញ្ចេញកាបូនតិច)
គ ការអភិវឌ្ឍទេសចរណ៍ដោយចីរភាព និងលម្ហបៃតង (ដោយផ្តោតលើការអភិវឌ្ឍ និងបទពិសោធន៍ពីទីក្រុងកែប អេកូទេសចរណ៍ក្រុងឈៀងរ៉ៃ និងក្រុងដាឡាត់)
ឃ ការប្រើប្រាស់ថាមពលកកើតឡើងវិញសម្រាប់និរន្តរភាពទីក្រុង (ដោយមានការចែករំលែក និងពិភាក្សាចំណេះដឹងពីក្រសួងបរិស្ថានជប៉ុន វិទ្យាស្ថានយុទ្ធសាស្រ្តសកល ទីក្រុង San Carlos និងក្រសួងបរិស្ថាន និងធនធានធម្មជាតិវៀតណាម)។

ដោយនៅថ្ងៃដដែលនេះ កិច្ចប្រជុំពេញអង្គនៃសិក្ខាសាលាជាន់ខ្ពស់លើកទី៩ ស្តីពីនិរន្តរភាពទីក្រុងបានដំណើការលើប្រធានបទ “គោលដៅអភិវឌ្ឍដោយចីរភាពសហប្រជាជាតិ និងភាពធន់ទីក្រុងដោយនិរន្តរភាព ”។ វេទិកានេះ ដឹកនាំដោយ លោក Curt Garrigan នាយក បរិស្ថាន និងអភិវឌ្ឍន៍ UNESAP រួមមានវាគ្មិនមកពីប្រទេសវៀតណាម វិទ្យាស្ថានយុទ្ធសាស្រ្តសកល ចិន ជប៉ុន និងឡាវ។

ខ្លឹមសារសំខាន់ៗនៅក្នុងការពិភាក្សា ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ រួមមាន៖
ក. គោលដៅអភិវឌ្ឍដោយចីរភាពសហប្រជាជាតិ និងផែនការសម្រាប់ការទីក្រុងនិរន្តរភាពបរិស្ថានទីក្រុង (ទស្សនទានរបស់រដ្ឋាភិបាលវៀតណាម ឡាវ និងជប៉ុនចំពោះគោលដៅអភិវឌ្ឍដោយចីរភាពសហប្រជាជាតិគោលដៅទី១១ Sponge Cities របស់រដ្ឋាភិបាលចិន ឧបសគ្គនៃការអភិវឌ្ឍទីក្រុង វិធានការដើម្បីលើកកម្ពស់ទីក្រុងនិរន្តរភាព និងគម្រោងអនុវត្តសាកល្បងរបស់ទីក្រុងមួយនៃប្រទេសនីមួយៗ)
ខ. មូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុនក្នុងបណ្តាប្រទេសរដ្ឋសមាជិកអាស៊ានក្នុងវិស័យបរិស្ថាន ជាពិសេសចំពោះការបន្តការគាំទ្រកម្មវិធីគោលដៅអភិវឌ្ឍដោយចីរភាពសហប្រជាជាតិ និងទីក្រុងឈានមុខនៅក្នុងបណ្តាប្រទេសអាស៊ាន។

Image may contain: one or more people

Image may contain: 3 people, people sitting

Image may contain: one or more people

Facebook Comments
Loading...