លោកជំទាវឧបនាយករដ្ឋមន្ត្រីចូលរួមពិធីក្រុងពាលីពិធី បុណ្យទន្លេនៅខេត្តកណ្តាល

0
8175

ខេត្តកណ្តាល: មន្ត្រីរាជការនិងប្រជាពលរដ្ឋរាប់ម៉ឹននាក់ចូលរួមរួមក្នុងពិធីក្រុងពាលីបណ្តែតប្រទីបដើម្បីសុំសេចក្តីសុខចម្រើននិងដើរកំសាន្តយ៉ាងសប្បាយរីករាយមុនពិធីបុណ្យចូលមកដល់៖ ការពីល្ងាចថ្ងៃទី០៨ មិនា ២០១៨នេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បា នអញ្ជើញដឹកនាំមន្ត្រីរាជការ អ្នកមុខអ្នកការ និងប្រជាពលរដ្ឋ ប្រារព្ធពិធីសែនក្រុងពាលី និ ងបណ្តែបប្រទីប ដើម្បីសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យទន្លេលើកទី៤ ដែលប្រព្រឹត្តិឡើងនាក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ទាប់ពីពិធីសែនក្រុងពាលីចប់សព្វគ្រប់ លោកជំទាវឧបនាយករដ្ឋមន្ត្រី បានដឹកនាំអ្នកមុខអ្នកការ មន្ត្រីរាជការ ប្រជាពលរដ្ឋប ណ្តែបប្រទីប ដើម្បីឧទ្ទឹសថ្វាយនិងសុំសេចក្តីសុខពីព្រះម៉ែគង្គារ ដែលមានប្រជាពលរដ្ឋចូ លរួមយ៉ាងច្រើនកុះករ។

IMG-20180309-WA0003

យុវជនមួយក្រុម ដែលបានចូលរួមក្នុងពិធីសែនក្រុងពាលី និងបណ្តែតប្រទីប ដែរនោះ បាននិយាយថា ពួកគេពិតជាសប្បាយប្លែកអារម្មណ៍ណាស់ ព្រោះកន្លងមកខេត្តកណ្តាល មិនធ្លាប់មានព្រឹត្តិការណ៍ដូច្នេះនោះទេ។ ហើយពួកខ្លួន ក៏មិនបានដឹងច្បាស់អំពីអត្ថ ន័យនៃការបណ្តែតកន្ទោងនេះច្បាស់ប៉ុន្មានទេ ប៉ុន្តែ ធ្លាប់លឺជីដូនជីតា ប្រាប់ថា គឺគេធ្វើឡើ ងដើម្បីរំលឹកគុណដល់ព្រះម៉ែគង្គារ ទើបបានជាពួកខ្លួននាំគ្នាចូលរួមបណ្តែត ដើម្បីសុំសេចក្តីសុខសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិយើងផងដែរ។

ទន្ទឹមហ្នឹងនោះដែរ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ក៏បានអំពាវនាវសូ មឱ្យបងប្អូនទាំងនៅក្នុងខេត្ត ក៏ដូចជានៅខេត្តជិតខាង និងរាជធានីភ្នំពេញ អញ្ជើញចូលរួមកំសាន្តសប្បាយជាមួយទស្សនីយ៍ភាពជាច្រើន។ រួមមានការប្រកួតកីឡារត់ប្រណាំង ប្រ ណាំងកង់ ប្រណាំងទូង ប្រកួតបាល់ទាត់ បាល់ទះ ប្រដាល់ និងល្បែងអុក ព្រមទាំងការតាំ ងពិពណ៌ នូវផលិតផលក្នុងស្រុក ក្រៅស្រុក និងការតាំងបង្ហាញម្ហូមអាហារ រួមជាមួយការសម្តែងសិល្បៈបុរាណ សម័យ ផងដែរ។ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា សូមបងប្អូនកុំមានការព្រួយបារម្ភអំពីសន្តិសុខ សុវត្ថិភាព ឱ្យសោះព្រោះយើងបានរៀបចំរៀបរយអស់ហើយ ប៉ុន្តែ សូមឱ្យបងប្អូនដែលអញ្ជើញមកលេងកំសាន្ត មេត្តាជួយថែរក្សាអនាម័យ កុំបោះចោលសំរាមពាសវាលពាសកាល ដើម្បីរួមគ្នាថែរក្សាបរិស្ថានទីក្រុង និងទន្លេរបស់យើងឱ្យស្អាតល្អ៕ធឿនវុទ្ធី

IMG-20180309-WA0001

IMG-20180309-WA0004

 

Facebook Comments
Loading...