របាយការណ៍អង្គការសហប្រជាជាតិ ៖ ការចាប់បង្ខំក្មេងៗរៀបការកាន់តែមានការថយចុះ

0
25134

វាជាដំណឺងមួយដ៏គួរឲ្យរីករាយសម្រាប់ពិភពលោកយើងទាំងមូលនេះ។តាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថាចំនួននៃក្មេងៗដែលត្រូវចាប់បង្ខំឲ្យរៀបការនៅទូទាំងពិភពលោកយើងនេះមានការថយចុះយ៉ាងខ្លាំង។

image

តាមរបាយការណ៍បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានទសវត្សន៍កន្លងទៅនេះយើងអាចទប់ស្កាត់កុមារៗចំនួន២៥លាននាក់មិនឲ្យរៀបការទាំងមិនទាន់គ្រប់អាយុបែបនេះ។ មានស្រីម្នាក់ក្នុងចំណោម៥នាក់បានរៀបការមុនអាយុ១៨ឆ្នាំបើធៀបទៅនឹងមួយទសវត្សន៍មុន គឺមានម្នាក់ក្នុងចំណោមបួននាក់បានរៀបការ។

បណ្តាប្រទេសអាស៊ីខាងត្បូងគឺបានកាត់បន្ថយចំនួនកុមាររៀបការបានច្រើនជាងគេ។ប្រទេស ឥណ្ឌាធ្វើការងារនេះបានលទ្ធផលល្អជាងគេទាំងការអប់រំ ទាំងការផ្សព្វផ្សាយជាសាធារណៈ ឲ្យប្រជាជនទូទៅបានដឹងអំពីគ្រោះថ្នាក់និងទោសកំហុសអំពីការចាប់បង្ខំឲ្យកុមាររៀបការទាំង មិនទាន់គ្រប់អាយុ៕

image

image

Facebook Comments
Loading...