ស្ថានទូតអាមេរិកប្រចាំប្រទេសតួកគីនឹងបិទទ្វារនៅថ្ងៃអង្គារនេះដោយសារតែបញ្ហាសន្តិសុខ

0
32163

តាមប្រភពRTបានផ្សាយឲ្យដឹងថា ស្ថានទូតអាមេរិកនៅក្នុងទីក្រុងអង់ការ៉ានៃប្រទេសតួកគី នឹងត្រូវបិទទ្វារចាប់ពីថ្ងៃអង្គារនេះ ដោយសារតែមានការគម្រាមអំពីបញ្ហាសន្តិសុខ។ គេមិនទាន់ដឹងថា តើស្ថានទូតនេះមានគម្រោងបើកទ្វារឡើងវិញនៅពេលណានោះទេ។

image

ការប្រកាសបិទទ្វារនេះបានកើតឡើងក្រោយពេលដែលមានការកើតឡើងនៅភាពតានតឹងរវាងរដ្ឋាភិបាលអាមេរិកនិងតួកគី។ បើយោងតាមសេចក្តីប្រកាសកាលពីថ្ងៃចន្ទ័ម្សិលមិញ ស្ថានទូតអាមេរិកនឹងចេញឲ្យតែទិដ្ឋាការបន្ទាន់តែប៉ុណ្ណោះ។ ជាមួយគ្នានេះស្ថានទូតអាមេរិកក៏បានចេញសេចក្តីព្រមានប្រជាពលរដ្ឋរបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសតួកគីត្រូវចៀសចេញឲ្យឆ្ងាយពីតំបន់ដែលមានហ្វូងមនុស្សកកកុញ និងស្ថិតក្នុស្ថានភាពប្រយត្ន័គ្រប់ពេលទាំងអស់។

កាលពីថ្ងៃចន្ទ័ម្សិលមិញអាជ្ញាធរនៃប្រទេសតួកគីបានប្រកាសថា ពួកគេបានចាប់ខ្លួនពួកសកម្មប្រយុទ្ធជីហាត១២ នាក់នៅក្នុងទីក្រុងអង់ការ៉ាផងដែរ៕

Facebook Comments
Loading...