រឿង សោភ័ណ្ឌក្លាយជាម្ចាស់លុយ៤.០០០.០០០រៀលលើសង្វៀនCNC

0
23815

ភ្នំពេញ: អ្នកប្រដាល់កម្ពុជា រឿង សោភ័ណ្ឌបានក្លាយជាម្ចាស់ប្រាក់រង្វាន់៤.០០០.០០០រើល កាលយប់ថ្ងៃទី៣មីនា បន្ទាប់ពីប្រកួតចុងក្រោយឈ្នះអ្នកប្រដាល់សៃឈ្មោះ Super Chai នោះ ការប្រកួតប្រដាល់ម៉ារ៉ាតុងទម្ងន់៦៩គីឡូក្រាមលើសង្វៀនCNC។

អ្នកប្រដាល់កម្ពុជា ២រូប និង ថៃ២រូបចាប់ឆ្នោតប្រកួតគ្នាសម្រាប់ជុំទី១ ។អ្នកប្រដាល់កម្ពុជាឡុង សុវណ្ណឌឿនសំណាងមិនល្អចាប់ឆ្នោតប៉ះអ្នកប្រដាល់ថៃ Super Chai នៅជុំទី១ហើយក៏ទទួលបរាជ័យទាំងអស់ចិត្តតែម្ដង ។

ចំពោះសោភ័ណ្ឌវិញនៅជុំទី១គេចាប់ឆ្នោតជួបអ្នកប្រដាល់ថៃManav Thong ដែលជាអ្នកប្រដាល់មានប្រវត្តិចាញ់នៅស្រុកខ្មែរស្ទើរគ្រប់ការប្រកួត ។

សោភ័ណ្ឌផ្តួល Manav Thong យ៉ាងងាយស្រួលនៅជុំទី១ តែជុំទី២គេវ៉ៃដោយប្រយ័ត្នប្រយែងបំផុតព្រោះ Super Chai ជាអ្នកប្រដាល់ដែលធ្លាប់ធ្វើឲ្យគេខកចិត្តរហូតបាត់បង់ឱកាសជាច្រើនលើកច្រើនសារ ។ តែការប្រកួតលើកនេះអ្នកប្រដាល់កម្ពុជារឿង សោភ័ណ្ឌដែលហាក់ដូចជាត្រៀមខ្លួនមុនបានល្អនោះការប្រកួតភាគច្រើនគេមានប្រៀបលើ Super Chai តែទោះជាយ៉ាងណាក៏សោភ័ណ្ឌបានទទួលជ័យជំនះនិងក្លាយជាម្ចាស់លុយ៤.០០០.០០០រៀល ឯ Super Chai ដែលចាញ់នៅវគ្គផ្ដាច់ព្រ័ត្របានត្រឹម២.០០០.០០០រៀលប៉ុណ្ណោះ ។

28535665_1826167241017003_376757646_n

28722140_1826167407683653_1990506064_n

Facebook Comments
Loading...