អង្គការWCS និងប្រជាសហគមន៍ចូលរួមកំណត់សក្តានុពលសម្រាប់ការ បង្កើតគម្រោងទេសចរណ៍ធម្មជាតិ

0
36658

ក្រុមសម្របសម្រួលសហគមន៍របស់អង្គការWCS សហការជាមួយមន្ទីរ បរិស្ថានខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋាន បានចុះអប់រំផ្សព្វផ្សាយដល់ ប្រជាជនមូលដ្ឋានជាង១១០នាក់ដែលជាសមាជិកមកពីសហគមន៍តំបន់ការពារតំបន់ការពារធម្មជាតិខាំកឺត និងកំពង់ស្រឡៅមួយ ស្ថិតនៅក្នុងដែន ជម្រកសត្វព្រៃឆែបខេត្តព្រះវិហារអំពីការងារអភិរក្សសត្វព្រៃ ផ្សារភ្ជាប់ទៅនឹងទេសចរណ៍ធម្មជាតិ។

1

ការសិក្សាស្រាវជ្រាវមួយរៀបចំឡើងដោយក្រុម អ្នកជំនាញមកពីសាកល វិទ្យាល័យក្យូតូ ប្រទេសជប៉ុន និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានរកឃើញថា ថនិកសត្វមានមាឌធំចំនួន៣០ប្រភេទ កំពុងតែមានវត្តមានរស់នៅក្នុងដែនជម្រកសត្វព្រៃឆែបនៃតំបន់ខ្ពង់រាបភាគខាងជើង ប្រទេសកម្ពុជា។ ក្នុងចំណោមថនិកសត្វទាំងអស់នោះ រួមមានដំរីអាស៊ី ស្វាព្រាម ទោចម្កុដ រមាំង ទន្សោង សំពោចធំ និងឆ្កែព្រៃដែលជាប្រភេទ ជិតផុតពូជនៅលើសាកលលោក ព្រមទាំងខ្លារខិន ខ្លាពពក ខ្ទីង ខ្លាំឃ្មុំធំ ខ្លាឃ្មុំតូច និងស្វាត្រោសដែលជាប្រភេទងាយរងគ្រោះនៅលើសាកល លោក។ ក្រៅពីនេះ ដែនជម្រកសត្វព្រៃឆែបក៏គាំទ្រដល់ការរស់នៅរបស់ សត្វស្លាបសំខាន់ៗជាច្រើនប្រភេទផ្សេងទៀតដូចជា ត្មាតភ្លើង ត្មាតត្មោត ត្មាតផេះ ត្រយ៉ង ក្រៀល និងទាព្រៃស្លាបសជាដើម។

លោក ផាន់ ស៊ីថាន ទីប្រឹក្សាបច្ចេកទេសផ្នែកសម្រួបសម្រួលការងារ សហគមន៍ប្រចាំខេត្តព្រះវិហាររបស់អង្គការWCS បាននិយាយថា៖ “គោលបំណងសំខាន់នៃការអប់រំផ្សព្វផ្សាយនេះ គឺដើម្បីឲ្យប្រជា សហគមន៍បានស្គាល់អំពីសត្វព្រៃសំខាន់ៗដែលកំពុងមានវត្តមានរស់ នៅក្នុងព្រៃសហគមន៍ របស់ពួកគាត់ ពិសេសជម្រុញឲ្យពួកគាត់ចូលរួម ថែរក្សា និងការពារប្រភេទសត្វព្រៃទាំងអស់នោះ។”

លោក ស៊ីថាន បានបន្តថា៖ “ក្រុមការងារក៏បានធ្វើការជាមួយពួកគាត់ ដើម្បីកំណត់តំបន់ដែលមានសក្តានុពលសម្រាប់ការរៀបចំបង្កើតគម្រោងទេសចរណ៍ធម្មជាតិដើម្បីឲ្យប្រជាសហគមន៍អាចរកចំណូលបន្ថែមដើម្បីជួយកែលម្អជីវភាពសហគមន៍មូលដ្ឋាន។យើងនឹងធ្វើការអប់រំផ្សព្វផ្សាយ ដូចគ្នានេះទៅកាន់ប្រជាសហគមន៍ចំនួន០៤ផ្សេងទៀតក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខែមីនា និងមេសាខាងមុខនេះ។

2

3

4

Facebook Comments
Loading...