រដ្ឋមន្ត្រីបរិស្ថាន ជំរុញឱ្យអង្គការជនពិការដាក់ធាតុចូលក្នុងក្រមធនធានធម្មជាតិបរិស្ថាន

0
13173

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យអង្គការជនពិការកម្ពុជាដែលដឹកនាំដោយលោក ងិន សៅរ័ត្ន នាយកប្រតិបត្តិ បានចូលជួបនិងពិភាក្សាអំពីការចូលរួមរបស់ជនពិការក្នុងក្រមបរិស្ថានដែលក្រសួងកំពុងរៀបចំ។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងស្នើឱ្យអង្គការជនពិការចូលរួមមតិដើម្បីជាធាតុចូលក្នុងក្រមបរិស្ថានក្នុងទិសដៅអាចឱ្យក្រុមជនពិការនៅកម្ពុជាទាំងអស់ ទទួលបានផលប្រយោជន៍ និងការរស់នៅប្រកបដោយចីរភាព។

សូមរំលឹកថា ក្រមបរិស្ថានដែលក្រសួងកំពុងរៀបចំសេចក្តីព្រាងនេះ មានចំនួន៥គន្ធី និងមានជាង១ពាន់មាត្រាដែលមានគោលដៅ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ៕

28378351_1048996805239440_1174351592510842686_n

28468571_1048997115239409_1408286174835845194_n

Facebook Comments
Loading...