រូបថតស្ត្រីឥណ្ឌាបំបៅដោះកូននៅលើក្របទស្សនាវដ្ដីបង្កឲ្យមានការរិះគន់ផង និងការកោតសរសើរផង

0
14223

ក្របមុខនៃទស្សនាវដ្ដី Grihalakshmi ដែលបានបោះពុម្ពផ្សាយនៅក្នុងរដ្ឋ Kerala បានបង្ហាញរូបភាពនារីបង្ហាញម៉ូតដ៏ល្បីនាង Gilu Josep ដោយមានបំបៅដោះកូននិងលេចដោះម្ខាងនៅកណ្តាលវាលនោះបានបង្ករឲ្យមានការរិះគន់ផងនិងការកោតសរសើផងនៅក្នុងប្រទេសឥណ្ឌា។

image

អត្ថបទនៅលើក្របទស្សនាវដ្ដីនោះបានសរសេរថា៖Moms Tell Kerala-don’t Stare ,We Want To breastfeed. នេះគឺជាលើកដំបូងបំផុតដែលទស្សនាវដ្តីរបស់ឥណ្ឌាបានចុះផ្សាយនៅលើក្របមុខនូវរូបភាពស្ត្រីដែលលេចដោះបែបនេះ។ប៉ន្តែស្រ្តីដែលបំបៅដោះកូននេះក៏មិនមែនជាម្តាយបង្កើតរបស់ទារកនេះដែរ។

នាយកទស្សនាវដ្ដីនេះបាននិយាយថា បានជាលោកសម្រេចចិត្តចុះផ្សាយរូបភាពនេះនៅក្របមុខក៏ព្រោះតែចង់ឲ្យគ្រប់ៗគ្នាបានដឹងអំពីតម្រូវការដែលអ្នកម្តាយគ្រប់ៗរូបមាននោះគឺដោះនេះឯងដើម្បីផ្តល់ជីវិតដល់បុត្ររបស់ខ្លួន៕

Facebook Comments
Loading...