សត្វ​កម្រ ៣​ប្រភេទ ដែលត្រូវ​បាន​រកឃើញ​នៅ​កម្ពុជា នា​ដើមឆ្នាំ​២០១៨​នេះ

0
20130

ក្នុងរយៈពេល២ខែនៃឆ្នាំ២០១៨នេះ ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញសត្វកម្រ ៣ប្រភេទ នៅតាមតំបន់ផ្សេងៗនៃប្រទេសកម្ពុជា រួមមាន៖ សំបុកសត្វអណ្តើកហ្លួង សត្វតុកកែហោះ  និងសត្វត្មាតភ្លើង។

សំបុកសត្វអណ្តើកហ្លួង ៖

turtle_large_large

ក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផល អង្គការWCS និងប្រជាជនសហគមន៍ បានរកឃើញអណ្តើកហ្លួង ចំនួន ១សំបុកមានពងចំនួន ១៦គ្រាប់នៅប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង។

 សត្វតុកកែហោះ ៖  

gecko-1_large_large

ក្រុមឧទ្យានុរក្ស ដែលការពារនៅតំបន់ឧទ្យានជាតិវីរៈជ័យ បានរកឃើញសត្វតុកកែម្យ៉ាង ដែលពលរដ្ឋ និងអ្នកស្រាវជ្រាវមួយចំនួនឲ្យឈ្មោះថា “តុកកែហោះ” ឬឈ្មោះបច្ចេកទេស “Ptychozoon Trinotaterra” នៅក្នុងឧទ្យាននេះកាលពីពេលថ្មីៗនេះ។ តុកកែហោះនេះ មានប្រវែងប្រមាណ ៣០សង់ទីម៉ែត្រ និងមានរូបរាងក្រឡេក្រឡា។

សត្វត្មាតភ្លើង ៖

tmart-2_large_large

សត្វត្មាតភ្លើងដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើពិភពលោក ចំនួន ៣សំបុក ត្រូវបានក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន អង្គការWCS និងសហគមន៍ រកឃើញនៅក្នុងដែនជម្រកសត្វព្រៃឆែប នៃខេត្តព្រះវិហារ។

Facebook Comments
Loading...