ស្ត្រីស៊ីរីហ៊ានលះបង់ខ្លួនប្រាណដើម្បីទទួលបានជំនួយ….នេះហើយសង្គ្រាម

0
30322

តាមBBCបានផ្សាយនៅថ្ងៃទី២៧ខែកុម្ភៈនេះថា ស្ត្រីភៀសខ្លួនស៊ីរីជាច្រើននាក់សុខចិត្តលះបង់ ខ្លួនប្រាណទៅឲ្យបុរសៗដែលអ្នកទាំងនោះជាបុគ្គលិកអង្គការសហប្រជាជាតិឬអង្គការអន្តរជាតិនានាជាការប្តូរយកជំនួយមកបរិភោគ។

image

បុគ្គលិកចំនួយជាច្រើនបាននិយាយថា បុរសៗតែងតែផ្តល់ជំនួយទៅឲ្យស្ត្រីដើម្បីប្តូរនឹងការបានរួមភេទជាមួយនាងទោះបីជាមានការព្រមានអំពីការកើតមានករណីនេះអស់រយៈពេល៣ឆ្នាំមកហើយក៏ដោយ ក៏ករណីនេះនៅតែកើតមាននៅ ភាគខាងត្បូងប្រទេសស៊ីរីដដែល។

បុគ្គលិកផ្តល់ជំនួយបាននិយាយប្រាប់BBCទៀតថា រឿងអា ស្រូវនេះកាន់តែរីករាលដាលខ្លាំងរហូតដល់នារីស៊ីរីជាច្រើនបានបដិសេធន៍មិនទៅកាន់មជ្ឈម ណ្ឌលផ្តល់ជំនួយពីព្រោះនៅទីនោះមានបុគ្គលិកបុរសៗចាំផ្ដោះប្តូរការរួមភេទជាមួយនឹងអំណោយសម្រាប់បរិភោគ។នេះហើយប្រទេសមានសង្គ្រាម អ្វីៗក៏វាអាចកើតឡើងបានទាំងអស់៕

image

Facebook Comments
Loading...