ក្រុមកីឡាហែលទឹកទៅបោះជម្រំហ្វឹកហាត់នៅកំពង់ចាម

0
46951

ភ្នំពេញ: ក្រសួងអប់រំយុវជន និង កីឡាសហព័ន្ធខ្មែរកីឡាហែលទឹកនឹងដឹកនាំក្រុមកីឡាហែលទឹកជម្រើសជាតិទៅបោះជម្រំហ្វឹកហាត់រយៈពេល៥ថ្ងៃនៅមជ្ឈមណ្ឌលហែលទឹកតេជោសែននាខេត្តកំពង់ចាមគឺ ពីថ្ងៃទី២៨កុម្ភៈដល់ថ្ងៃទី៤មីនា ។

លោកហែម គីរីអគ្គលេខាធិការសហព៎័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា ការបោះជម្រំហ្វឹកហាត់នេះស្ថិតក្រោមការត្រួតពិនិត្យ របស់គ្រូបង្វឹកចំនួន៥រូបដែលមានទាំងគ្រូស្ម័គ្រចិត្តជនជាតិជប៉ុន គ្រូកម្ពុជា និង គ្រូនៅខេត្តកំពង់ចាម ។

លោកអគ្គលេខាធិការបន្ដថា លោកមានគោលបំណង៣ទើបលោកបង្កើតឲ្យមានការបោះជម្រំបែបនេះហើយនៅប្រទេសគេកីឡាកម្រិតខ្ពស់ក៏ធ្វើបែបនេះដែរ ។ បំណងទី១គឺធ្វើឲ្យគេចេះរស់នៅដោយសាមគ្គីគ្នាគោលបំណងទី ២ធ្វើឲ្យគេមានវិន័យគោរពពេលម៉ោងហ្វឹកហាត់ និង ទី៣ឲ្យគេចេះស្រឡាញ់រាប់អានគ្នាឲ្យដូចពាក្យចាស់ថានៅផ្ទះម្ដាយទីទៃនៅព្រៃម្ដាយតែមួយ ។

ការហ្វឹកហាត់បោះជម្រំនេះមានកីឡាករ-កីឡាការិនីជម្រើសជាតិពីភ្នំពេញទៅចំនួន១១រូប និង កីឡាករ-កីឡាការិនីថ្នាលនៅខេត្តកំពង់ចាមចំនួន១៤រូប ។ ពួកគេហ្វឹកហាត់រួមគ្នាក្នុងរយៈពេល៥ថ្ងៃ ដោយស្នាក់នៅជាមួយគ្នានាមជ្ឈមណ្ឌលហែលទឹកតេជោសែនរួមគ្នាតែម្ដង ។

28279280_1719776138073065_8098573097633841152_o [800x600]

Facebook Comments
Loading...