រកឃើញពងអណ្តើកហ្លួងចំនួន០១សំបុកនៅប្រព័ន្ធព្រែកស្រែអំបិល

0
14523

ខេត្តកោះកុង ៖ ក្រុមអ្នកអភិរក្សរបស់រដ្ឋបាល ជលផល អង្គការWCS និងប្រជាជនសហគមន៍ បានរកឃើញអណ្តើកហ្លួង ចំនួន០១សំបុកមានពងចំនួន១៦គ្រាប់នៅប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើាមការផ្សព្វផ្សាយរបស់អង្គការWCSដែលបានផ្សព្វផ្សាកាលពីថ្ងៃម្សិលមិញ។

28058929_1043511992454588_8935781438402674527_n

សមាជិកសហគមន៍ចំនួន០៤នាក់បាននិងកំពុងយាមសំបុកអណ្តើកហ្លួងនេះ រហូតដល់កូនវាញាស់។ បើតាមការបញ្ជាក់ពីអង្គការ វាគឺជាសំបុកអណ្តើកហ្លួង ទី០១ដែលរកឃើញនៅក្នុងឆ្នាំ២០១៨នេះ។

អណ្តើកហ្លួង ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត និងស្ថិតក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុង រងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើពិភពលោក។

អង្គការ WCS បានឲ្យដឹងថា ចាប់ពីពេលនេះរហូតដល់ខែមីនា គឺជារដូវការ ពងកូនរបស់សត្វអណ្តើកហ្លួង ដូច្នេះហើយក្រុមអ្នកអភិរក្សកំពុង តែស្វែងរកទីតាំងសំបុកពងកូនរបស់ពួកវា៕

27973741_1043511995787921_6009579611359447902_n

27973319_1043512012454586_5864579944141152188_n

រូបភាព៖WCS

Facebook Comments
Loading...