ថ្លាន់យក្សញីមួយក្បាលប្រវែង២០ហ្វីតនិងថ្លាន់ឈ្មោលមួយក្បាលតូចល្មមទំនងជាគូស្នេហ៍របស់វាផង នោះត្រូវបានអ្នកស្រុកនៅលើកោះBorneoនេះប្រទេសម៉ាឡេស៊ីសម្លាប់ចោលដោយកាប់ចិញ្ច្រាំហើយ យកទៅឆ្វាយអង្វេលអាំងធ្វើជាម្ហូបអាហារដោយគ្មានក្តីមេត្តា។
ពួកអ្នកស្រុកបានរកឃើញសត្វពស់ទាំងគូនេះនៅក្នុងរន្ធនេះដើមឈើមួយដើមដែលរលំដួលនៅលើដីកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ។នៅ ពេលដែលពួកគេដើរកាត់ក៏លឺសម្លេងក្ឌុងគ្ឌាំងនៅក្នុងរន្ធឈើនោះ។ពួកគេបាននាំគ្នាកាត់ដើមឈើនោះ ជាកង់ៗទើបឃើញសត្វពស់មួយគូនេះនៅរមួលជាមួយគ្នា។
បុរសម្នាក់Ujangអាយុ៦០ឆ្នាំឈ្មោះដែលឃើញពស់នេះមុនគេបាននិ យាយថា៖ពួកគេបានចំអិនវានិងបានបរិភោគសាច់វាជាមួយបាយនឹងបន្លែ។ ប្រជាជននៅក្នុងភូមិBintulu ដែលស្ថិតនៅ ក្បែរទន្លេ kelawitបានបរិភោគសាច់វាដោយធ្វើពិធីជប់លា ងផងអស់រយៈពេលជាច្រើនថ្ងៃទើបអស់៕
Facebook Comments
Loading...