ភ្នំពេញ: លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថាយើងជាអ្នកដឹកនាំ ជាអ្នកកីឡាជំនាន់ក្រោយហេតុនេះយើងត្រូវតែដឹកគុណពួកគាត់ព្រោះគាត់បានបន្សល់ទុកនូវស្នាដៃ បទពិសោធន៍ជាច្រើនឲ្យអ្នកជំនាន់ក្រោយ ។ពួកគាត់ជាឃ្លាំងនៃចំណេះដឹង និង បទពិសោធន៍ ។
អ្នកមានគុណបំណាច់ចំពោះកីឡាមិនត្រូវបានបំភ្លេចចោលឡើយគឺនៅក្នុងកម្មវិធីកីឡាធំៗរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមុនពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសុទ្ធតែរៀបចំឲ្យមានការគោរពវិញ្ញាក្ខ័ន្ធចំពោះអតីតកីឡាករ-កីឡាការិនី អ្នកដឹកនាំកីឡាគ្រូបង្វឹកដែលបានបាត់បង់ជីវិតទៅហើយនោះ ។
រៀងរាល់ឆ្នាំមុនពិធីបុណ្យចូលឆ្នាំខ្មែរមកដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែរៀបចំការជួបជុំជាមួយអតីតកីឡាករ-កីឡាការិនីចាស់ៗព្រមទាំងឧបត្ថម្ភនូវថវិកាមួយចំនួនដល់ពួកគាត់មិនដែលខានឡើយមិនតែប៉ុណ្ណោះក៏មានការរៀបចំការឲ្យមានការហូបចុករួមគ្នាទៀតផង ។