រថយន្តដឹកដីនិងគ្រឿងចក្រជាច្រើនគ្រឿងរបស់ឈ្មួញដីមានអំណាចកំពង់ធ្វើសកម្មភាពជីកកកាយយកដីបឹងដែលជាតំបន់នេសាទដឹកលក់អោយឈ្មួញរៀបដី

0
31658

កំពង់ឆ្នាំង៖  រថយន្តដឹកដីនិងគ្រឿងចក្រជាច្រើនគ្រឿងរបស់ឈ្មួញដីមាអំណាចកំពង់ធ្វើសកម្មភាពជីកកកាយដីដឹកជញ្ជូនក្នុងតំបន់ដែននេសាទអង្កន់ពុះជាឡូត៍ដាក់លក់បែបអនាធិបតេយ្យត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ពេញៗមាត់ថាគ្មានការទប់ស្កាត់នោះឡើយ ។  

IMG20180211110700

ការជីកកកាយយកអាចន៍ដីក្នុងដែននេសាទជាតំបន់ដីព្រៃលិចទឹកខាងលើនេះស្ថិតក្នុងតំបន់បឹងសម្រែកក្នុងភូមិដំបូកកកោះឃុំស្វាយជ្រុំស្រុករលាប្អៀខេត្តកំពង់ឆ្នាំងត្រូវគេមើលឃើញថាមានគ្រឿងចក្រនិងរថយន្តជាច្រើនគ្រឿងច្រើនក្រុមកំពង់ធ្វើសកម្មភាពជីកកាយយ៉ាងមមាញឹកដដែលក្នុងតំបន់ ខាងលើនេះ ។ 

គ្រឿងចក្រធំៗដែលកំពង់តែធ្វើសកម្មភាពជីកកកាយយកអាចន៍ដីក្នុងតំបន់ដីព្រៃលិចទឹកនិងដែននេសាទដឹកលក់អោយឈ្មួញដីគ្រាក់ៗដែលគ្មានអាជ្ញាបណ្ណ័ត្រឹមត្រូវពីរាជរដ្ឋាភិបាលបានក្លាយទៅជារណ្តៅធំៗនៅពាសពេញក្នុងតំបន់បឹងសម្រែកដែលធ្វើអោយប៉ះពាល់ជាច្រើនយ៉ាងដល់ធន់ធានបឹងធម្មជាតិហើយក៍ជាជម្រកត្រីពងកូននិងថនិកកសត្វផ្សេងៗរសនៅក្នុងបឹងមួយនេះផងដែរ ។  

រថយន្តដឹកដីនិងគ្រឿងចក្រដែលគេមើលឃើញថា កំពង់នៅតែធ្វើសកម្មភាពជីកកកាយដឹកជញ្ជូនរាល់ថ្ងៃក្នុងតំបន់ខាងលើនេះវាជារបស់ថៅកែម្នាក់ឈ្មោះ កែវពីសី ដឹកយកអាចន៍ដីចាក់លក់អោយក្រុមឈ្មួញរៀបចំដីលក់គ្មានច្បាប់នៅជិតតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកលាងសេងដែលមានច្បាប់និងអាជ្ញាបណ្ណ័ត្រឹមត្រូវមិនដែលឃើញមានខាងណាមួយធ្វើការទប់ស្កាត់នោះឡើយ ។ ពាក់ពន្ធ័និងករណីជីកកាយដឹកជញ្ជូនដីព្រៃលិចទឹករបស់ឈ្មួញក្នុងតំបន់ខាងលើនេះប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន បានអោយដឹងនៅវេលាម៉ោង១និង៥៥នាទីថ្ងៃទី១១គម្ភះ២០១៨ម្សិលមិញនេះថាការឃាត់រថយន្តធំៗរួមនិងគ្រឿងចក្រប្រមាណជាង២០គ្រឿងក្រុមផ្សេងក៍ន្លងទៅនេះគឺនៅក្នុងតំបន់ដីសហគមន៍វៀតណាមទិញសម្រាប់អោយជនជាតិវៀតណាមរសនៅក្នុងទឹកអោយឡើងនៅលើគោកខណះដែលអាជ្ញាធខេត្តមិនទាន់បានស្នើសុំទៅថ្នាក់លើសម្រចនិងកំពង់ស្រាវជ្រាវកោះហៅសមាគមន៍វៀតណាមមកធ្វើការសាកសួរបញ្ហាខាងលើនេះ  ។  

ប្រធានមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងបន្ថែមទៀតថាដោយឡែកក្រុមគ្រឿងចក្ររបស់លោក កែវពិសី ដែលកំពង់ធ្វើសកម្មភាពជីកកកាយនិងដឹកជញ្ជូនរាល់ថ្ងៃនេះគឺមានច្បាប់ត្រឹមត្រូវគេដឹកយកទៅចាក់បំពេញតំបន់អភិវឌ្ឍន៍របស់ដីថ្មី ។ ប្រភពដោយឡែកមួយផ្សេងទៀតបានបង្ហើអោយដឹងថាតំបន់អភិវឌ្ឍន៍ដីផ្សារថ្មីក្នុងសង្កាត់ខ្សាមដែលមានតែជាង១៧ហិតានិងមានច្បាប់និងមានអនុប្រយោគត្រឹមត្រូវ ដោយឡែកដីផ្សេងក្រៅពីនេះហើយកំពង់ឈូសឆាយចាក់លប់បំពេញរាបរយហិតាគឺអនាធិប្បតេយ្យមិនមានច្បាប់ត្រឹមត្រូវទាំងអស់  ៕  ជាវុត្ថា កំពង់ឆ្នាំង

IMG20180211110823

Facebook Comments
Loading...