ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនាយប់ថ្ងៃទី១០កុម្ភៈមានអ្នកប្រដាល់២ រូបទៀតហើយដែលបានកក់កៅអីសម្រាប់ឡើងប្រកួតជម្រុះបន្តនៅជុំទី២ទៀត ។
អ្នកប្រដាល់ភួង ពិសិដ្ឋក្លិបខេត្តរតនគីរីបានកក់កៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី២បន្ទាប់ពីយកឈ្នះអ្នកប្រដាល់សេក គឹមសាន្ដក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុទាំងលំបាក់នោះ ។ ជាមួយគ្នានេះដែរអ្នកប្រដាល់បឺតសង្ឃឹមក្លិបរ៉ាហាប់ស្វាយប៉ាកក៏ដណ្ដើមបានកៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី២ដែរបន្ទាប់ពីប្រើជើងទាត់ចំកញ្ចឹង កអ្នកប្រដាល់នួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធនៅទឹកទី១នោះ ។
គិតមកទល់ពេលនេះមានអ្នកប្រដាល់ចំនួន៨ រូបហើយដែលបានកក់កៅអីសម្រាប់ការប្រកួតបន្តនៅជុំទី២ហើយក៏មានអ្នកប្រដាល់ចំនួន៨រូបដែរដែលខ្ទាតចេញពីការប្រកួត ។
Facebook Comments
Loading...