ថុល មករា តតាំងជាមួយអ្នកប្រដាល់ថៃ Kwangin Mor នៅលើសង្វៀន MY-TV

0
10988

ភ្នំពេញ: ថុល មករាក្លិបឃ្លាំងមឿងកីឡាត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃKwangin Mor Rachphakmo Jormbueng ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម លើសង្វៀនMY-TVនៅយប់ថ្ងៃទី៨កុម្ភៈនេះ ។

មករាជាអ្នកប្រដាល់ខ្សោយជើងក្រោមតែគេមានស្នៀតវ៉ៃមិនអន់នោះទេ ។ គេមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៥៥ដង ចាញ់២៤ដងស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់ចំនួន១១ដង ។មករាអាចយកឈ្នះអ្នកប្រដាល់ថៃ Kwangin Mor Rachphakmo Jormbueng បានឬទេ ។

Veng-Sopheak-Loom-Leng [800x600]

ចំណែកឯមួយគូទៀតគឺ អ្នកប្រដាល់ជើងថ្មីកូយ ឡាយរបស់ក្លិបទ័ពឆ័ត្រយោង៩១១ទើបតែមានឱកាសប្រកួតជាមួយអ្នកប្រដាល់ថៃជាលើកដំបូង។

អ្នកប្រដាល់កម្ពុជារូបនេះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃYorthphit Singchaophanya ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។កូយ ឡាយមានប្រវត្តិប្រកួតចំនួន៤៥ដង ឈ្នះ៤៨ដង ចាញ់៥ដងស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់ចំនួន១០ដង ។

ចំពោះអ្នកប្រដាល់ថៃ Yorthphit Singchaophanya វិញគេមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៥ដងចាញ់១៨ដង ស្មើពិន្ទុ២ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១៨ដង ។ជំនួបមួយនេះមិនដឹងថានរណាឈ្នះ នរណាចាញ់នោះទេ ។

Kuy-Lay-Yorth-Phit [800x600]

 

Facebook Comments
Loading...