អតីតខ្សែការពារដ៏ឆ្មើមរបស់ក្លឹបមែនញ៉ូ គឺកីឡាករ Patrice Evra បានត្រលប់មកលេងនៅក្របខណ្ទ័ English Premier League វិញហើយ ដោយត្រូវបានក្លឹបញញឹរធំ West Ham នឹងមកកាន់ក្លឹប West Ham ដោយគ្មានតម្លៃខ្លួន និងទទួលក្នុងកិច្ចព្រមព្រៀងលេងរហូតដល់ចប់រដូវកាលនេះ។
Evra ត្រូវបានក្លឹប Marseille បណ្តេញចេញពីក្លឹប ក្រោយពី Evra ហត់ទាត់ក្បាលអ្នកគាំទ្ររបស់ក្លឹប Marseille ព្រោះតែអ្នកគាំទ្រនោះបានប្រើពាក្យសំដីរើសអើងពូជសាសន៍មកកាន់ Evra។
សូមបញ្ជាក់ថា Patrice Evra ធ្លាប់លេងបាន៣៧៩ប្រកួតឲ្យបិសាចក្រហមពីឆ្នាំ២០០៦ ដល់២០១៤ ហើយឈ្នះពានធំៗ៩រូបមាន Premier Leauge និង Champions League ជាដើម មុនពេលផ្លាស់ទៅក្លឹបបារាំង Marseille ។ ក្រោយពីលេងបាន៩ប្រកួតឲ្យក្លឹបបារាំង កីឡាករស្បែកខ្មៅជំនាញជើងឆ្វេងរូបនេះ ត្រូវក្លឹបបណ្ដេញចេញ ហេតុនេះហើយគេត្រូវមកកសាងជីវិតថ្មីនៅ Premier Leauge ដោយចូលរួមជាមួយក្រុមញញួរធំនាពេលនេះ៕