កម្ពុជា – ថៃ ២គូ ត្រៀមខ្លួនប៉ះគ្នាដណ្ដើមពិន្ទុក្នុងព្រឹត្តការណ៍ ខ្សែក្រវាត់បារលីប្លេករជ្ជកាលថ្មី

0
8025

ភ្នំពេញ: ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់បារលីប្លេករជ្ជកាលថ្មីលើសង្វៀនអាស៊ីអាគ្នេយ៍ចាប់ផ្ដើមហើយនៅរសៀលថ្ងៃទី១១កុម្ភៈដែលនេះជាការប្រកួតសម្រាប់ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ការប្រកួតគឺមានអ្នកប្រដាល់ថៃ៤រូប និង កម្ពុជា៤រូប ។អ្នកប្រដាល់កម្ពុចាទាំង៤រូបនោះមានវេង សុភ័ក្ត្រក្លិបទ័ពឆ័ត្រយោង៩១១ ឌុម កែវដាក្លិបម្កុដរាជសីហ៍ សេង ស្រឿនក្លិបមហិទ្ធិរិទ្ធតាដំបងដែក និង ផាន់ គ្រាន់ក្លិបម្កុដរាជសីហ៍ ។
ចំណែកឯអ្នកប្រដាល់ថៃ៤រូបនោះមានលូម លេង(Loom Leng) ដែន ភិឈីត(Den Phichhit) កូឡាប ដាំ (Kilap Dam)និង លុក តាន់(Luok Tan) ។

សម្រាប់ថ្ងៃទី១០កុម្ភៈការប្រកួតមានចំនួន២គូគឺ ឌុម កែវដាក្លិបម្កុដរាជសីត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃដែន ភិឈីត(Den Phichhit) ។ កែវដាធ្លាប់ប្រកួតចាញ់ពិន្ទុដែន ភិឈីតម្ដងហើយតែជំនួបក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់មិនប្រាកដថាដែន ភិឈីតឈ្នះទៀតនោះទេហើយក៏មិនទាន់ប្រាកដថាកែវដាយកឈ្នះវិញបានដែរ ។

កែវដាមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦៩ដង ចាញ់១៥ដង និងស្មើពិន្ទុ៣ ដង ។ចំពោះដែន ភិឈីតវិញគេ មានប្រវត្តិប្រកួតចំនួន៨៣ដង ឈនះ៦៨ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង ។នរណានឹងឈ្នះនៅក្នុងជំនួបលើកនេះ?

Dum-Keoda-Den-Phichhit [800x600]

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ វេង សុភ័ក្រ្តប្រកួតជាមួយអ្នកប្រដាល់ថៃលូម លេង(Loom Leng) ។ តាមពិតអ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នា២-៣លើកហើយដោយមានឈ្នះមានចាញ់ទៅវិញទៅមកហើយក៏ធ្លាប់ប្រកួតស្មើគ្នាដែរ ។លូម លេងជាអ្នកប្រដាល់មួយរូបដែលល្អទាំងកែង ជង្គង់ និង ទាត់ ពិសេសស្នៀតទាត់របស់អ្នកប្រដាល់ថៃរូបនេះតែងតែស៊ីថ្គាមកញ្ចឹងជាច្រើននាក់ហើយ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៧លើកឈ្នះ៦៤លើកចាញ់១២លើក និង ស្មើពិន្ទុ១លើក ។

ចំពោះអ្នកប្រដាល់កម្ពុជាវេង សុភ័ក្រ្តវិញកម្លាំងរបស់គេល្អការវ៉ៃចេញរហ័ស ។គេអាចប្រើបានទាំងកែង ជង្គង់ កែង និងកណ្ដាប់ដៃ ។គេមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៥ដងចាញ់១២ដង និង ស្មើពិន្ទុ១ដង ។នេះជាជំនួបមួយដែលអ្នកទាំង២ត្រូវការឈ្នះដូចគ្នា ។

ឱកាសឈ្នះពួកគេសុទ្ធតែនដូចគ្នាហើយក៏អាចនឹងសន្លប់ក៏ថាបានដែរ ។ចាំមើលជ័យជំនះបានទៅលូម លេង ឬបានទៅវេង សុភ័ក្រ្ត ?

Veng-Sopheak-Loom-Leng [800x600]

Facebook Comments
Loading...