ប្អូនស្រីមេដឹកនាំគីម ជុងអ៊ុនមកទស្សនកិច្ចនៅកូរ៉េខាងត្បូង

0
7137

តាមBBCបានផ្សាយឲ្យដឹងថាអ្នកស្រីគីម យូចុង ជាប្អូនស្រីពៅរបស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុននិង ជាសមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សដ៏មានឥទ្ធិពលផងនោះនឹងអញ្ជើញមកកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍បើកការប្រកួតជាផ្លូវការកីឡាអូឡាំពិករដូវរងារ។

image

សមាជិកគណប្រតិភូកូរ៉េខាងជើង២៨០នាក់បានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធម្សិលមិញ ដើម្បីចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ។ ប្រទេសកូរ៉េទាំង២នឹងប្រើទង់ជាតិតែមួយទេនៅក្នុងការប្រកួត។ ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងព្រឹត្តិការណ៍នេះកាន់តែធ្វើឲ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង២ធូរស្រាលបន្តិចវិញ។ ប៉ុន្តែអ្នកវិភាគនានានិយាយថា វាមិនទំនងជាងាយស្រួលដូចការគឹននោះទេ ព្រោះព្រឹត្តិការនេះដូចជាមិន មានទម្ងន់ទៅលើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះឡើយ។

ចំណែកអាមេរិកដែលបានបញ្ជូនលោកអនុប្រធានាធិបតីMike Penceឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍នេះដែរនោះ ក៏បានចោទប្រកាន់ថាទង្វើរបស់ កូរ៉េខាងជើងនាពេលនេះគ្រាន់តែសម្រាប់បម្រើឲ្យការឃោសនារបស់ខ្លួនតែប៉ុណ្ណោះ។ អ្នកស្រីគីម យូចុង គ្រោងអមដំណើរលោកគីម ជុងណាំប្រធានគណៈប្រធានរដ្ឋកូរ៉េខាងជើងដែលនឹងមកដល់ប្រទេសកូរ៉េខាងជើងនៅចុងសប្តាហ៍នេះ៕

image

image

Facebook Comments
Loading...