តំបន់រ៉ែមាសក្នុងទឹកដីស្រុករវៀងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ

0
10943

ខេត្តព្រះវិហារ៖ នៅក្នុងទឹកដីស្រុករវៀងខេត្តព្រះវិហារពោរពេញទៅដោយការរុករករ៉ែមាសយ៉ាងអាណាធិបតេយ្យ ។ ចំណែកសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរដែនដីឃុំ,ស្រុក,ខេត្ត ពិសេសមន្ទីររ៉ែនិងឋាមពលខេត្តព្រះវិហារមិនបានទៅទប់ស្កាត់ឫរំខានដល់ក្រុមពួកឈ្មួញដែលរកសុីល្មើសច្បាប់នោះទេ

សកម្មភាពរុករករ៉ែមាសខុសច្បាប់នាពេលបច្ចុប្បន្ននេះកើតមានក្នុង តំបន់ភ្នំអន្លង់និងអូររំដេង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិត្រពាំងទឹម,ភូមិរំដេងឃុំរមទមស្រុករវៀងខេត្តព្រះវិហារ ។ ករណីរុករករ៉ែមាសក្រោមដីដោយខុសច្បាប់កើតមានយូរឆ្នាំមកហើយ ហើយក្នុងករណីនេះអាជ្ញាធរស្រុករវៀងនិងអាជ្ញាធរខេត្ត ពិេសសមន្ទីររ៉ែនិងឋាមពលខេត្ត បណ្តែតបណ្តោយឲ្យបំផ្លាញសម្បត្តិជាតិតាមអំពើចិត្ត។ ទំហំនៃបំផ្លាញធនធានរ៉ែមាស(លោហៈ)នៅក្នុងដីរងការរលាយហិនហោចគ្មានសល់ ។ តែអស់លោកសមត្ថកិច្ចនិងអាជ្ញាធរ ទទួលបានផលប្រយោជន៌រៀងៗខ្លួន «តូចសុីតាមតូចធំសុីតាមធំ » ។ហេតុនេះធ្វើឲ្យក្រុមឈ្មួញប្រជាពលរដ្ឋក្នុងស្រុកនិងនៅក្រៅស្រុកពពាក់ពពូនសប្បាយចិត្តបំផ្លាញធន់ធានធម្មជាតិនៅក្រោមដីតាមអំពើចិត្ត ។

គួររំលឹកថា សព្វថ្ងៃនេះតំបន់រុករករ៉ែមាសនៅក្នុងទឹកដីនៃអាណាចក្រស្រុករវៀង ខេត្តព្រះវិហារ 90ភាគរយអត់ច្បាប់ ។ រណ្តៅដីដែលឈ្មួញរុករករ៉ែមាសនៅទីនោះរាប់រយកន្លែងទីតាំង ហើយក្នុង១ថ្ងៃៗក្រុមឈ្មួញទាំងនោះរែងបានមាស២ខាំក្នុង១ថ្ងៃ ។ ហេតុនេះធ្វើឲ្យសម្មភាពរុករករ៉ែមាសក្នុងដីរីកដុះដាលយ៉ាងផុលផុស ។ សូម្បីតែជនអន្តោរប្រវេស្តន៌ជនជាតិវៀតណាមដែលមិនចេះនិយាយខ្មែរមានចំនួន២ក្រុមប្រមាណជាង៣០នាក់ក៌មានវត្តមានឈរជើងបោះទីតាំងជីកខួងដីប្រមូលយកផលរ៉ែមាសក្នុងស្រុករវៀងបានដោយរលូន ។ ទាំងនេះបង្ហាញឲ្យឃើញច្បាស់ថា សមត្ថកិច្ចនិងអាជ្ញាធរដែនដីឃុបឃិតគ្នាជាប្រព័ន្ធនៅពីក្រោយខ្នងពួកឈ្មួញដែលធ្វើអាជីវកម្មរុករករ៉ែមាសដោយខុសច្បាប់ដើម្បីលាភសក្ការៈ ។

ប្រជាពលរដ្ឋម្នាក់រស់នៅភូមិរំដេង ឃុំរមទមសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ឲ្យដឹងថា ពលរដ្ឋរស់នៅក្នុងឃុំនេះមានតិចតួចណាស់ដែលធ្វើអាជីវកម្មរ៉ែមាសលក្ខណៈគ្រួសារលើផ្ទៃដីកម្មសិទ្ធរបស់ខ្លួនទ្រង់ទ្រាយតូចក៌ត្រូវបានបង់លុយឲ្យសមត្ថកិច្ចប៉ូលិសទាហាន មន្ត្រីជំនាញរ៉ែនិងឋាមពល និងអាជ្ញាធរស្រុករវៀងក្នុង១ខែមិនតិចជា៥០០ដុល្លារទេក្នុង១គ្រួសារ ។ ក្រៅពីនោះគឺសុទ្ធតែពួកឈ្មួញធំៗប្រើគ្រឿងចក្រជីកកកាយដីមានជំរៅជ្រៅរាប់រយកន្លែងទីតាំងហើយមានអ្នកធំនៅពីក្រោយខ្នងទាំងអស់ ។ ហើយក្រុមឈ្មួួញទាំងអស់នោះយកប្រជាពលរដ្ឋធ្វើជាខែលបិទបាំង ។

ពលរដ្ឋដដែលនោះបានបញ្ជាក់ទៀតថា ក្រុមឈ្មួញមករកសុីរុករករ៉ែមាសក្នុងដីតំបន់ភ្នំអន្លង់ក្នុងឃុំរមទមសុទ្ធតែអត់ច្បាប់ទាំងអស់ ។ មានតែក្រុមហ៊ុនចិនតែមួយទេដែលមានអាជ្ញាបណ្ណ័ ។

កម្មករសុីឈ្នួលរណ្តៅរ៉ែមាសជាប់របងក្រុមហ៊ុនចិនបានរៀបរាប់ឲ្យដឹងថា រូបគាត់មកធ្វើកម្មកររ៉ែងរ៉ែមាសឲ្យថៅកែឈ្មោះ ឈន សំអាបានតំលៃពលកម្មក្នុង១ខែ១០០ដុល្លារការហូបចុកលើថៅកែ ។ បញ្ហាមានច្បាប់អនុញាត្តធ្វើអាជីវកម្មឫមិនមានច្បាប់គាត់អត់ដឹងទេ តែគាត់បានដឹងតាមការលើកឡើងរបស់លោកឈនសំអាតថាគាត់បោះទីតាំងរកសុីរុករករ៉ែមាសនេះដាក់ហ៊ុនចូលគ្នាជាមួយបងបង្កើតរបស់អភិបាលខេត្តព្រះវិហារម្នាក់ ។ ចំណែកអភិបាលខេត្តជួយជាសម្ងាត់ពីក្រោយខ្នងផងដែរ ។

ពាក់ព័ន្ធនិងករណីរុករករ៉ែមាសយ៉ាងអាណាធិបតេយ្យក្នុងស្រុករវៀងលោក អ៊ុន ចិន្តា អភិបាលខេត្តព្រះវិហារបានឲ្យដឹងតាមទូរសព្ទ័ថា ពួកឈ្មួញធ្វើអាជីវកម្មរុករ៉ែមាសខុសច្បាប់លោកតម្រូវឲ្យមកសុំច្បាប់អាជីវកម្មឲ្យបានត្រឹមត្រូវតាមច្រកចេញចូលតែមួយរបស់ខេត្ត បើអាជីវកម្មណាអត់ច្បាប់អាជ្ញាធរខេត្តនិងចុះចាប់ ។ លោកអភិបាលខេត្តបានបដិសេធផងដែរថា លោកមិនបាននៅពីក្រោយខ្នងឈ្មោះឈនសំអាតនោះទេ ។

ក្នុងករណីនេះទាមទារឲ្យលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលចាត់វិធានការទប់ស្កាត់ឫចុះអនុវត្តច្បាប់ឲ្យបានតឹងតែងបំផុត បើពុំនោះទេរ៉ែមាសក្នុងដីរបស់រដ្ឋនិងវិនាសហិនហោចដោយសារឈ្មួញទុច្ចរិតនិងមន្ត្រីខាងក្រោមជាក់ជាមិនខាន ។ ចំណែកប៉ូលិសអន្តោរប្រវេស្តន៌ក៌ត្រូវតែចុះត្រួតពិនិត្យជនជាតិវៀតណាមជាង៣០នាក់អត់ចេះនិយាយខ្មែរថាតើមករស់នៅខុសច្បាប់ឫក៌ស្របច្បាប់ ។/ ចក្រី

WhatsApp Image 2018-02-07 at 4.43.23 PM

WhatsApp Image 2018-02-07 at 4.43.25 PM

WhatsApp Image 2018-02-07 at 4.43.26 PM

WhatsApp Image 2018-02-07 at 4.43.27 PM

Facebook Comments
Loading...