ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានរៀបចំដំណើរទស្សនកិច្ចទៅកាន់តំបន់ការពារ ទេសភាពទំនាបខាងជើងបឹងទន្លេសាប ដែលជាតំបន់អភិរក្សសត្វខ្សឹប ដែលមាន ទីតាំងស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការរៀបចំទិវាតំបន់ដីសើមពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងគោលបំណង
១. បង្ហាញពីសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិនៃតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប
២. បង្ហាញពីវត្តមានប្រភេទសត្វខ្សឹប និងប្រភេទសត្វសំខាន់ៗផ្សេងដូចជា៖ រនាលពណ៌ អកខ្មៅដីសើម ត្រដក់ធំ ត្រដក់តូច ទុងប្រផេះ ត្រយ៉ងចំកំកស ត្រយ៉ងខ្លួនរលោង ត្រយ៉ងខ្លួនស និងសត្វចាបដូនតា។ល។
៣. បង្ហាញពីអត្ថប្រយោជន៍នៃតំបន់វាលស្មៅែដលប្រជា ពលរដ្ឋបាន និងកំពុងអាស្រ័យផលជាលក្ខណៈគ្រួសារ ៕
ប្រភពហ្វេសប៊ុក ៖ ក្រសួងបរិស្ថាន