កម្ពុជាមានតំបន់ដីសើមប្រមាណជាង៧ម៉ឺន៥ពាន់ហិកតាខណៈដែលតំបន់ទី៥កំពុងសិក្សាដាក់បញ្ចូល

0
54171

ថ្ងៃទី០២ កុម្ភៈ ឆ្នាំ១៩៧១-ថ្ងៃទី០២ កុម្ភៈឆ្នាំ២០១៨ គឺជាខួប៣៧ឆ្នាំនៃការចុះហត្ថលេខាបង្កើតអនុសញ្ញាដីសើមអន្តរជាតិ អំឡុងពេលដែលពិភពលោកទើបតែប្រារព្ឋទិវាដីសើមអន្តរជាតិដំបូងកាលពីឆ្នាំ១៩៩៧ដើម្បីលើកកម្ពស់ស្តីពីតម្លៃនៃតំបន់ដីសើមដែលមានសារៈសំខាន់បំផុតសម្រាប់មនុស្សសត្វរុក្ខជាតិ និងភពផែនដី។ សម្រាប់កម្ពុជា ក្រសួងបរិស្ថានដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ឋពិធីនៅតាមទីតាំងផ្សេងៗគ្នាដើម្បីអប់រំផ្សព្វផ្សាយពីតម្លៃនៃតំបន់ដីសើម ដល់សាធារណៈជន ប្រជាសហគមន៍ ជាពិសេស សិស្ស និស្សិត យុវជនកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់តំបន់ដីសើមបួនកន្លែង ជាតំបន់រ៉ាមសារដែលមាន ផ្ទៃក្រឡា សរុប ៧៥.៩៤២ហិកតា ដែលស្ថិតនៅទីតាំងភូមិសាស្រ្ត និងប្រព័ន្ធ អេកូឡូស៊ី៣ផ្សេងៗគ្នា គឺតំបន់បឹងទន្លេសាប តំបន់ទន្លេមេគង្គ និងតំបន់ឆ្នេរ ហើយបច្ចុប្បន្ននេះក្រសួង បរិស្ថាន បាននឹងកំពុងដំណើរការរៀបចំដាក់បញ្ចូល តំបន់ស្នូលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាបដែលមានភូមិសាស្រ្តក្នុងខេត្តកំពង់ធំនេះជាតំបន់រ៉ាមសារទីប្រាំរបស់កម្ពុជា។

ក្រសួងបរិស្ថានដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់ស្តីពី “និរន្តរភាពតំបន់ដី សើមជាយក្រុង” ដែលសន្និសីទថ្នាក់តំបន់នេះមានការចូលរួមពីបណ្តាប្រទេសហត្ថលេខីចំនួន ១៧ ដោយបានធ្វើការ ចែក រំលែកនូវបទពិសោធន៍ ពិភាក្សាអំពីបញ្ហាជាអទិភាព និងគោលនយោបាយ ថ្មីៗ ដើម្បីការពារ និង ប្រើប្រាស់ធនធាន ធម្មជាតិតំបន់ ដីសើម នេះប្រកបដោយនិរន្តរភាព។ ទាំងនេះ គឺជាពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការចូលរួមជាអន្តរជាតិ ក្នុងការការពារនិងគ្រប់គ្រងតំបន់ដីសើមសម្រាប់ផល ប្រយោជន៍ មនុស្សជាតិ និងជីវចម្រុះ៕

27072918_1032597320212722_6569242092819522150_n

27072898_1032597360212718_5617660012768460769_n

27337105_1032597363546051_8739262485810538186_n

27067403_1032597366879384_1029369197532193030_n

រូបភាព៖ ហ្វេសប៊ុក

Facebook Comments
Loading...