គ្រួសារសពលោក តើន សុខណៃ បានទទួលវិកាចំនួន១០លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ពីម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត

0
10382

ខេត្តណ្ឌលគិរី៖ កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១៨ម្សិលមិញនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានចូលរួមរំលែកមរណ:ទុក្ខ និងបាននាំយកនូវថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន១០លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនផ្តល់ជូនដល់គ្រួសារសពរបស់ លោក តើន សុខណៃ មន្ត្រីឧទ្យានុរក្ស ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ពេលថ្មីៗនេះ ក្នុងពេលចុះបំពេញការងារដោយដើរល្បាតក្នុងព្រៃនៅចំនុចអូរហ៊ុច។

បន្ទាប់មក លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានអាននូវសារលិខិតចូលរួមរំលែកមរណៈទុក្ខ របស់សម្តេចប្រធានកាកបាទ ក្រហមកម្ពុជា ផ្ញើជូនចំពោះគ្រួសារសព ដែលទទួលមរណ:ភាព ក្នុងពេលបំពេញការងារកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ។

ដោយបញ្ជាក់ថា មរណភាពរបស់លោក តើន សុខណៃ គឺជាការបាត់បង់ស្វាមី និងឪពុក ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា មិនចេះរីងស្ងួត ចំពោះលោកស្រី និងកូនៗជាទីស្រឡាញ់នោះទេ ក៏ជាការបាត់បង់ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានមួយរូប ដែលបានបំពេញភារកិច្ច ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែជួយដល់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ឲ្យតែទីណាមានទុក្ខលំបាក ទីនោះតែងតែងមានវត្តមានកាកបាទក្រហមកម្ពុជាជានិច្ច។

ជាក់ស្តែង គ្រួសារសពលោក តើន សុខណៃ ដែលទទួលមរណៈភាព ក្នុងពេលបំពេញបេសកម្មកន្លងមកនេះ ទទួលបានថវិកាចំនួន១០លានរៀល និងទឹកក្រូចចំនួន៤កេះ ត្រីខចំនួន៥យួរ មី៥កេស អង្ករ១២០គីឡូក្រាម ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដោយឡែក លោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ អនុប្រធានកិត្តិយសសាខាខេត្ត និងជាជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខគ្រួសារសពចំនួន១លានរៀលផងដែរ។

អ្នកស្រី ទូច ណារ៉ាន់ ដែលជាភរិយារបស់លោក តើន សុខណៃ បានថ្លែងអំណងគុណយ៉ាងជ្រាវជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានចិត្តសប្បុរស តែងតែគិតគូរ ខ្វល់ខ្វាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាគ្រួសាររបស់លោកស្រីមានទុក្ខជាទំម្ងន់នាពេលនេះ។

អ្នកស្រី ទូច ណារ៉ាន់ បានជូនពរសម្តេចមានសុខភាពល្អ កម្លាំងមាំមួន និងមានប្រាជ្ញាវាងវៃក្នុងការដឹកនាំប្រទេសឲ្យមានការរីកចម្រើនឈានឡើងបន្តទៅមុខទៀត៕ WhatsApp Image 2018-02-02 at 11.39.07 AM

WhatsApp Image 2018-02-02 at 11.39.08 AM

WhatsApp Image 2018-02-02 at 11.39.09 AM(1)

WhatsApp Image 2018-02-02 at 11.39.09 AM

WhatsApp Image 2018-02-02 at 11.39.10 AM

Facebook Comments
Loading...