តុលាការជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី បានបន្តសវនាការរបស់ខ្លួនជាថ្មីទៀតទៅលើស្ត្រី២នាក់ដែល ជាប់ចោទសម្លាប់លោកគីម ជុងណាំបងប្រុសបង្កើតប្រធានាធិបតីកូរ៉េខាងជើងលោកគីម ជុងអ៊ុនបន្ទាប់ ពីសម្រាកអស់រយៈពេល៧សប្តាហ៍។ តុលាការកំពុងប្នតពិនិត្យសារជាថ្មីទៅលើរូបភាពនៅក្នុងកាមេរ៉ាសុ វត្ថិភាពការវាយប្រហាររបស់ជនសង្ស័យទៅលើលោកគីម ជុងណាំ។
នាងSiti Aisyahអាយុ២ឆ្នាំជនជា តិឥណ្ឌូណេស៊ីនិងនាងDoan Thi Huongអាយុ២៩ឆ្នាំជនជាតិវៀតណាមត្រូវបានចោទប្រកាន់ពីបទយ កម្សៅVX nerve agentដែលមានសារជាតិពុលខ្លាំងលាបទៅលើផ្ទៃមុខលោកគីមនៅព្រលានយន្ត ហោះអន្តរជាតិក្នុងទីក្រុងកូឡាលំពួរនៃប្រទេសម៉ាឡេស៊ី។អ្នកទាំង២បានបដិសេធន៍ការចោទប្រកាន់ នេះហើយថាមានបុរសម្នាក់បានប្រើនាងឲ្យយកកន្សែងមួយមកលាបលើផ្ទៃមុខលោកគីម ដោយនាង មិនបានដឹងថានៅក្នុងកន្សែងមានជាតិអ្វីនោះទេ។
មានព៍ត៌មានថាមុន ត្រូវគេសម្លាប់ប៉ុន្មានថ្ងៃលោកគីម ជុងណាំបានជួបជាមួយបុរសជនជាតិអាមេរិកម្នាក់ នៅលើកោះលំហែរកាយឡាំងកាវី នៃប្រទេសម៉ាឡេ ស៊ី៕