ភ្នំពេញ៖ នៅវេលាម៉ោង១១៖២៥នាទីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សវនាការសាលាឧទ្ធរណ៍លើសំណុំរឿងជនត្រូវចោទ កឹម សុខា លើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ត្រូវបានបញ្ចប់ សាលាឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល។
លោកមេធាវី ជូង ជូងី ថ្លែងថា សភាស៊ើបសួរសាលាឧទ្ធរណ៍ មិនព្រមដោះលែងលោក កឹម សុខា ទេ ពោលគឺបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល ។ រង់ចាំតុលាការបន្តនីតិវិធី។
ជនត្រូវចោទ កឹម សុខា ត្រូវបាននាំខ្លួននៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំវិញ ក្រោមការយាមកាមយ៉ាងខ្លាំងពីកម្លាំងសមត្ថកិច្ច។
Facebook Comments
Loading...