ភ្នំពេញ៖ ថ្មីៗនេះកីឡាករបាល់ទាត់ លី វាហេដ បានបង្ហាញលើគណនីហ្វេសប៊ុក ភ្ជាប់រូបថតរបស់លោក និងសុខ សុម៉ាវត្តី កំលោះសង្ហាប្រើកាយវិការនិងកំលាំងស្ទុះនៅលើទីលានបាលទាត់ លី វ៉ាហេដ ក៏និទានសារជាភាសាអង់គ្លេសថា «Good morning together forever .never apart maybe in distance but always in heat។
លោកបានបញ្ជាក់ទៀតថា «មិនមែនជាអ្វីនឹងគ្នា តែជាមនុស្សម្នាក់ដែលមិនអាចខ្វះបាន!»។ ពាក្យសម្ដីទាំងនេះបានធ្វើឲ្យមហាជន មានការចាប់អារម្មណ៏យ៉ាងខ្លាំង ដោយសារ សុខ សុម៉ាវត្តី ធ្លាប់បានច្រានចោលចំពោះរឿងជាច្រើនដងរូចមកហើយ តែយ៉ាងណាក៏មិនបានបិទបាំងបានពីភ្នែកមហាជនដែរ។ តែលោក វ៉ាហេដ ក៏បាននិយាយដែរថា «ខ្លួនពិតជាមិនអាចអត់ សុខ សោម៉ាវត្តី បានឡើយ»។
មហាជនកំពុងតែសង្ស័យចំពោះស្នេហារបស់កីឡាករបាល់ទាត់ លី វាហេដ និងតារាសម្ដែងមេម៉ាយកូនមួយ សុខ សុម៉ាវត្តី ថាមានទំនាក់ទំនងស្នេហាជាមួយគ្នា។ ពេលនេះចម្ងល់នេះក៏ត្រូវកីឡាករបាល់ទាត់ស្ថិតក្នុងខ្សែបំរើរបស់បឹងកេត កំលោះសង្ហា លី វាហេ ចេញមុខមកស្រាយហើយ។