មាស ច័ន្ទមាន ឡើងសង្វៀនវិញក្រោយបាត់មុខមួយរយៈ

0
27798

ភ្នំពេញ: មាស ច័ន្ទមានសមាគមប្រដាល់ក្រសួងការពារជាតិដែលបាត់មុខពីសង្វៀបអាស៊ីអាគ្នេយ៍មួយរយៈដែរនោះក៏បានលេចមុខមកវិញដោយប្រកួតជាមួយអ្នកប្រដាល់ថៃផាត កា(Phat Ka) ។

អ្នកប្រដាល់ថៃរូបនេះក៏ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរហើយសមត្ថភាពគេប៉ុណ្ណាៗនោះក៏មិនមាននរណាដឹងដែរតែទំនងជាមិនអន់នោះទេ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៦១ដង និង ចាញ់៦ដង ។ចំពោះមាស ច័ន្ទមានវិញនោះគេមានប្រវត្តិប្រកួតចំនួន១២៨ដង ឈ្នះ៩៧ដង ចាញ់២៧ដង និងស្មើពិន្ទុ៤ដង ។
ច័

ន្ទមានជាអ្នកប្រដាល់មួយរូបមានរបៀបវ៉ៃរហ័សនិងមានកលល្បិចខ្ពស់ក្នុងការបញ្ចេញកណ្ដាប់ដៃដើម្បីផ្ដួលគូប្រកួតតែកម្លាំងរបស់គេក៏ឆាប់ស្រុតចុះដែរ ។នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

Meas-Chanmean-Phat-Ka [800x600]

អ្នកប្រដាល់ប៉ោ ភារិទ្ធសមាគមប្រដាល់ក្រសួងកសិកម្មដែលគេស្គាល់ជាទូទៅថាយ៉េន ឌីណានោះបានលេចមុខមកវិញហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃផាត ខាន់ថង(Phat Khanthang)លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី៣កុម្ភៈ ។

ភារិទ្ធមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៧ដង ចាញ់១១ដង ។ គេជាអ្នកប្រដាល់ដែលមានរបៀបវ៉ៃល្អពូកែរារាំងគូប្រកួតមិនឲ្យចូលកៀកបានមិនមែប៉ុណ្ណោះការវ៉ៃចេញរបស់គេល្អ និង រហ័សតែមួយរយៈចុងក្រោយនេះអ្នកប្រដាល់រូបនេះបានក្លាយជាអ្នកប្រដាល់ដែលខ្សោយ និង អន់ជើងក្រោម ។

ចំពោះអ្នកប្រដាល់ថៃផាត ខាន់ថងដែលទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះគេមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥២ដង ចាញ់១៤ដង និង ស្មើពិន្ទុ ១ ដង ។ សង្ឃឹមថាភារិទ្ធនឹងឈ្នះក្នុងការប្រកួតនេះដើម្បីស្ដារមុខមាតបានឡើងវិញទៅចុះ ។

Por-Phearith-Phat-Khanthang [800x600]

 

Facebook Comments
Loading...